ព័ត៌មានអន្តរជាតិ ៖ មន្រ្តីគយ ប្រទេស អ៊ីស្រាអែល បានរឹបអូសបានជញ្ជៀន ១២០ វង់ ដែលត្រូវបាន គេចាត់ទុកថា ជញ្ជៀនធ្វើការផ្សព្វផ្សាយខ្ពស់ ដល់ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ។
បណ្តាគ្រឿងអលង្ការទាំងនេះ ចារភ្ជាប់នូវសារ ជាភាសា អារ៉ាប់គឺមានទំនាក់ទំនងដោយផ្ទាល់ជាមួយ នឹងក្រុមរដ្ឋអ៊ីស្លាមនោះ ត្រូវចាប់ស្ទាក់បាន នៅឯព្រលានយានហោះ Ben Gurio ប្រទេសអ៊ីស្រាអែល ខណៈបម្រុងនឹងនាំចេញទៅ Ramallah ប្រទេស ប៉ាឡេស្ទីន ។ សេចក្តី រាយការណ៍ ពី ទំព័រសារព័ត៌ មានរុស្ស៊ី អ័រតេ អោយដឹងថា មន្រ្តីគយ បានប្រទះឃើញ បណ្តា ជញ្ជៀន ប្រាក់ទាំងនេះ កាលពី ២ សប្តាហ៍មុន ក្នុងនោះ សម្បទា គ្រឿងអលង្ការទាំងនេះ ត្រូវ បាន ផលិតឡើងនៅក្នុងប្រទេស ទួរគី ក្រោយពីមានការបញ្ជាទិញ ជាពិសេស ពីនាំចូល តំបន់ West Bank ។ វត្តមាននៅកញ្ជប់ផ្ទុកសម្បទា គ្រឿងអលង្ការទាំងនេះ ដំបូងឡើយ ស្ថិតនៅក្នុងមន្ទិលសង្ស័យខណៈកំពុងមានការធ្វើការចរាចរណ៍ ពេលបង្ហាញវត្តមានដល់ដី អ៊ីស្រាអែល ។ មន្រ្តីផ្លូវការ គយ អ៊ីស្រាអែល អោយដឹងថា ៖ រាល់ វត្ថុទាំង អស់ ដែលមានប្រភពមកណាក៏ដោយចុះ និង មានគោលដៅ ឆ្ពោះទៅកាន់ អធិបតេយ្យភាព ប៉ាឡេ ស្ទីន គឹត្រូវតែឆ្លងកាត់ ការត្រួតពិនិត្យសុវត្ថិភាព ។ របាយការណ៍ បញ្ជាក់អោយដឹងថា ជញ្ជៀនទាំង នេះ ត្រូវបានរកឃើញ ក្នុងចំណោម បណ្តាគ្រឿងអលង្ការ ច្រើនរ យមុខផ្សេងទៀត ត្រូវបានគេពិចារ ណាហាមឃាត់ឃោសនា ក៏ដូចជា ពិចារណាទៅលើកាលបរិច្ឆេទ ច្បាស់លាស់ សម្រាប់ការបំផ្លាញ ចោល ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ