ស្ទើរតែមិនគួរអោយជឿ ៖ ជារឿយៗ ទ្រឹស្តីមួយតែងតែលើកឡើង អនុលោមទៅតាម តថភាពពិតអោយ ដឹងថា គ្មានអ្វីឈឺចុកចាប់ ស្មើនឹងករណីឆ្លងទន្លេនោះទេ (កើតកូន) ។ យ៉ាងណាមិញ ឱកាសនេះ សាក គិតមើលទៅ ចុះទម្រាំតែ ប្រសូត្រកូនភ្លោះ ៥ នាក់ ក្នុងពេលតែមួយ ថាតើ នឹងមានដំណើរការ នៃការឈឺ ចុកចាប់ដ៏កម្រិតណាទៅ ។ ស្ថិតនៅក្នុងវ័យទើបតែ ៣១ ឆ្នាំ ស្រ្តីជាម្តាយម្នាក់ប្រសូត្របានកូនភ្លោះដូចគ្នា ដល់ទៅ ៥ នាក់ (quintuplets) នៅក្នុងក្រុង Heze នាខេត្ត Shangdong ប្រទេសចិន នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ចុះផ្សាយដោយទំព័រក្នុងស្រុក ចិន iqulu.com កាលពីថ្ងៃពុធ ម្សិលមិញនេះ
របាយការណ៍ បញ្ជាក់អោយដឹងថា ស្រ្តីម្នាក់មានឱកាស មានកូនភ្លោះ ដល់ទៅ ៥ នាក់ ក្នុងពេលតែមួយ គឺជាឱកាសដ៏កម្រមានបំផុត ពោល មួយ ក្នុងចំណោម ៦៥ លានករណី ។ គិលានុបដ្ឋាម្នាក់ សរបញ្ជាក់ អោយដឹងថា នេះគឹជាលើកទីមួយហើយ នៅក្នុងអាជីពការងារ ជា អ្នក គ្រូពេទ្យ ក្នុងរយៈពេល ២៣ ឆ្នាំ កន្លងមកនេះ ដែលបានឃើញ កូនភ្លោះដល់ទៅ ៥ នាក់ ។ គួររំឮកថា កូនភ្លោះដែលមានទម្ងន់ធ្ងន់ជាង គេគឺ មានគីឡូ ១,១៣៥ គីឡូក្រាម ខណៈកូនភ្លោះតូចជាងគេ ជា អកុសល បានស្លាប់បាត់បង់ជីវិតបាត់ ទៅហើយ ខណៈកើតមិនគ្រប់ខែ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន