CamNews

តារា 

ម្តាយរបស់ Cristiano Ronaldo ប្រាប់អំពីរឿងមួយដ៏ភ្ញាក់ផ្អើល ដែលទាក់ទងនិងជីវិតរបស់ Ronaldo

Cristiano Ronaldo តារាបាល់ទាត់ដ៏ល្បី ដែលសព្វថ្ងៃទាត់អោយក្រុម Real Madrid ត្រូវបានម្តាយ របស់ខ្លួន ទំលាយអាថ៌កំបាំង មួយដ៏ភ្ញាក់ផ្អើល ទៅតាមសៀវភៅ ជីវប្រវត្តិរបស់នាង ។



ថ្មីៗនេះអ្នកស្រី Dolores Aveiro ដែលត្រូវជា ម្តាយបង្កើតរបស់ Ronaldo បានធ្វើពិធីប្រកាសលក់ សៀវភៅជីវប្រវត្តិ របស់គាត់ ។ បន្ទាប់ពីសៀវភៅ ត្រូវបានអានបន្តិចរួចមក ទស្សនិកជន បានរក ឃើញរឿងមួយ ដ៏គួរអោយភ្ញាក់ផ្អើល ដែលទាក់ទងនិង Ronaldo ។ រឿងនោះគឺ ពេលអ្នកស្រី Aveiro ពពោះកូនប្រុស ដែលកូននោះគឺ Ronaldo អ្នកស្រីបានមានបំណង ចង់យកកូននោះចេញ តែសំណាងល្អពេទ្យ មិនយល់ព្រមលើសំណើរ របស់អ្នកស្រីឡើយ ។ ដោយសារតែមានការ បដិសេធពីគ្រូពេទ្យ រួចមកអ្នកស្រី Aveiro បានព្យាយាមរំលូត កូននោះដោយ ផឹកស្រាបៀរនិង ធ្វើការធ្ងន់ៗ នៅតែមិនបានសំរេច រហូតដល់បានសម្រាល Ronaldo ចេញមកទៅ ។ អ្នកស្រីក៏ បានប្រាប់ផងដែរថា នៅពេលដែល Ronaldo បានដឹងរឿងនេះ គាត់រាងអន់ចិត្តបន្តិច តែងើបមុខ និយាយថា " កូនដែលម៉ាក់ចង់រំលូត ឥលូវដល់ត្រើយជាងកូនៗផ្សេងទៀត " ។



ប្រសិនបើកាលនោះ ការរំលូតកូនរបស់អ្នកស្រី Aveiro បានសំរេចនោះ យើងប្រហែលជាមិន បានឃើញឬស្គាល់ កីឡាករដែលមាន ទេពកោសល្យ Cristiano Ronaldo នេះទេ ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star football ronaldo aveiro