CamNews

ព័ត៌មានអន្តរជាតិ 

អស់លទ្ធភាព តាមរក អ្នកនៅរស់ ដោយអព្ភូតហេតុ ឬអច្ឆរិយៈហើយ ព្រោះថា ស្លាប់ហួស ពីការស្មាន ជិត ៧០០០ នាក់

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ ប្រទេស នេប៉ាល់ បានច្រានចោលនូវលទ្ធភាពក្នុងការស្វែងរក អ្នកដែល មានឱកាសរស់រានមានជីវិត ខណៈតួរលេខអ្នកស្លាប់កើនឡើងដល់ទៅ ៦,៦២១  ។ អ្នក  នាំពាក្យ តំ ណាងអោយ Home Ministry លោក Laxmi Prasad Dhakal  អោយដឹងថា ៖ ពួកយើង  បានព្យាយាម អោយអស់ពីលទ្ធភាព ក្នុងការងារជួយសង្គ្រោះ និងការងារផ្តល់ជំនួយ ប៉ុន្តែខ្ញុំគិតថាគ្មាននរណាផ្សេង ទៀតនោះទេ ដែលមានលទ្ធភាព អាចនៅរស់រាន ពីក្រោមគំនរបែកបាក់ ។ របាយការណ៍  ពីប្រទេស នេប៉ាល់ អោយដឹងថា ហោចណាស់ ជនរងគ្រោះ ១៤,០២១ នាក់ បានរងរបួសធ្ងន់    ស្រាល ពីគ្រោះ រញ្ជួយដី កម្លាំង ៧,៩ រ៉ិចទ័រ ខណៈ ជោគវាសនា មនុស្សរាប់ពាន់នាក់ នៅតាមតំបន់ ដាច់ស្រយាលពុំ ទាន់បានដឹងជាក់ច្បាស់នៅឡើយទេ ។

គួរបញ្ជាក់ថា អំឡុងថ្ងៃសុក្រ ម្សិលមិញនេះ បេសកជនពិសេស សហភាពអឹរ៉ុប ធ្វើដំណើរទៅ កាន់ប្រ ទេសនេប៉ាល់ លោក Rensje Teerink អោយដឹងថា អាជ្ញាធរក្នុងស្រុក ពុំបានដឹង ថាតើ ពលរដ្ឋសហ ភាពអឹរ៉ុបបាត់ខ្លួនទាំង​ ១០០០ នាក់នោះ មានវត្តមាននៅទីណានោះទេ​ នៅពេល  នេះ  ។  គួររំឮកថា តួរលេខអ្នកស្លាប់ នៅក្នុងប្រទេស នេប៉ាល់ អាចនឹងមានការកើនឡើង ខណៈកិច្ច ខិតខំក្នុងការស្រាវ ជ្រាវនិងសង្គ្រោះ នៅតែបន្ត នៅតាមបណ្តាភូមិស្រុក តាមជ្រលងភ្នំ រួមមានដូចជា     ស្រុក​ Dhading, Rasuwa និង ស្រុក Sindhupalchok ជាដើម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Nepal Kathmandu earthquake