CamNews

កីឡាអន្តរជាតិ 

កីឡាករBarca ប្តេជ្ញាចិត្តដណ្តើមយកKing Cup ជូនPep Guardiola

ការប្រកួតវគ្គផ្តាច់ព្រាត់ពានរង្វាន់King Cup ជាមួយ Athletic Bibaoជាការប្រកួតចុង
ក្រោយដែល
Pep Guardiola អង្គុយលើកៅអីគ្រូបង្វឹករបស់Barca។ Messiនិងមិត្តរួមក្លឹប
បានប្តេជ្ញាចិត្តដណ្តើម
យកពានឲបានដើម្បីជារង្វាន់សំរាប់គ្រូបង្វឹករបស់ខ្លួននៅថ្ងៃលាគ្នា។

Pep Guardiola បានសំរេចចិត្តប្រកាសលាលែងពីតំណែងជាគ្រូបង្វឹករបស់Barcaកាលពីប៉ុន្មាន
សប្តាហ៍មុននេះ ហើយថ្ងៃស្អែកគឺជាការប្រកួតចុងក្រោយដែលPep អង្គុយលើកៅអីជាគ្រូបង្វឹក
នៅពហុកីឡាដ្ឋានNou Camp។

Pep Guardiola នឹងចាកចេញពីBarca ក្រោយការប្រកួតវគ្គផ្តាច់ព្រាត់King Cupបញ្ចប់

ក្នុងរយះពេល៤ឆ្នាំដែលបានដឹកនាំBarca, Guardiola ដណ្តើមបានពានរង្វាន់ទាំងអស់ចំនួន១៣
ពានដែលលេចធ្លោនោះគឺ ពានChampions League ២ និងLa Liga ៣។ ជាមួយអ្វីបានធ្វើPep
Guardiolaពិតជាសក្តិសមទទួលបានរង្វាន់ដ៏មានន័យមួយក្នុងថ្ងៃបោះជំហ៊ានចាកចេញពីក្លឹប។
គ្មានអ្វីអស្ចារ្យជាងនេះ ប្រសិនបើថ្ងៃស្អែកកីឡាកររបស់Barca អាចបំបាក់Athletic Bilbaoដើម្បី
យកពានរង្វាន់ King Cupជូនវីរបុរសដែលបាននៅជាមួយពួកគេអស់រយះពេល៤ឆ្នាំមកនេះ។
មានអ្នកគាំទ្រជាច្រើនបានមកទស្សនាBarca ហ្វឹកហាត់ ហើយពួកគេបានស្រែកទៅក្រុមកីឡាករ
ថាៈ “ចូរយកKing Cup ជំនួសនូវពាក្យលាជាមួយPep”។ ឆ្លើយតបនឹងសំណូមពរនេះ ក្រុមកីឡាករ
Barcaបានសន្យាយ៉ាងមុតមាំថា នឹងលេងឲអស់ពីសមត្ថភាពក្នុងកំរិតខ្ពស់បំផុតរបស់ខ្លួនដើម្បីPep៕

ដោយ៖ nano
ប្រភព៖ zing


Tags: Barca Guardiola football sports