ព័ត៌មានកីឡា៖ លោក Ricky Hatton ដែលជាអតីតកីឡាករប្រដាល់មួយរូបក្នុងទឹកដីសហរដ្ឋអាមេរិក បានទទួចប្រាប់អ្នកសារព័ត៌មានថា ព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដរបស់ ប៉ាក់គីអៅ នឹង Floyd បានធ្វើឲ្យខូចដល់ការប្រកួតរបស់កីឡាករដទៃទៀត។
ជាការពិតណាស់ លោក Ricky Hatton នឹងប្រិយមិត្ដចូលរួមការប្រកួតជាច្រើនទៀត បានមានការ អាក់អន់ស្រពន់ចិត្ដជាខ្លាំងនឹងព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដរមួយនេះណាស់ ។ មិនត្រឹមតែប៉ុណ្ណោះរហូតមកទល់ពេល បច្ចុប្បន្ន ព្រឹត្ដិការណ៍មួយនេះរងការរិះគន់ជាខ្លាំង ថាជាព្រឹត្ដិការណ៍ប្រកួតបោកយកលុយ ប្រចាំសតវត្សិ៍ទៅវិញ។
លោក Ricky Hatton បានថ្លែងថា ការប្រកួតនេះគឺពិតជាជះឥទ្ធិពលអាក្រក់ខ្លាំងបំផុតដល់ ការប្រកួតដទៃៗទៀត ។ ហើយគាត់ក៏មិនអាចស្រម៉ៃដែរថា នឹងមាននរណាម្នាក់និយាយថាពេញចិត្ដចំពោះការប្រកួតនេះ ។ ដូច្នេះបើតាមការវិភាគទៅការប្រកួតនេះ ពិតជាល្អម្យ៉ាងដែរគឺត្រង់ថា អាចរកបានប្រាក់ចំណូលច្រើន បំផុតប្រចាំប្រវត្ដិសាស្ដ្រដែលមិនធ្លាប់មានពីមុនមក ពីព្រោះទូរទាំងពិភពលោក មានការគាំទ្រនឹងចូលរួមច្រើន ជាពិសេសចំណូលរកបានពីការលក់ សិទ្ធចែកចាយតាមបណ្ដាញបច្ចេកវិទ្យាទំនើប។
គូសបញ្ជាក់ផងដែរថា លោក Ricky Hatton ធ្លាប់មានប្រវត្ដិប្រកួតជាមួយអ្នកទាំងពីរផងដែរ ដោយកាលពីឆ្នា ២០០៧ លោកត្រូវ Floyd ផ្ដួលឲ្យសន្លប់ត្រឹមទឹកទី ១០ ហើយ បន្ដមកទៀតនៅឆ្នាំ ២០០៩ ប្រកួតជាមួយប៉ាក់គីអៅ គឺត្រូវប៉ាក់គីអៅ ផ្ដួលឲ្យសន្លប់ត្រឹមទឹកទី ២ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingscene