ការការពារស្បែក និងការកាត់បន្ថយល្បឿននៃការវិវត្តន៍របស់ស្បែក គឺជាប្រការដែលអ្នក
វិទ្យាសាស្ត្រ និងស្ត្រីទាំងឡាយយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រោះស្បែកអាច បង្ហាញឲ្យដឹង
ពីស្ថានភាពរបស់មនុស្សម្នាក់ៗបាន ដែលគេគ្រាន់តែក្រឡេកឃើញ គេអាចស្មានបានអំពី
សុខភាពរបស់មនុស្សម្នាក់បានយ៉ាងងាយ។
តាមរយៈការសិក្សា ស្រាវជ្រាវគួបផ្សំនិងបទពិសោធន៍ជាច្រើនឆ្នាំ ក្រុមហ៊ុនផលិតឱសថថែរ
ក្សាស្បែកបាន បង្ហើបឲ្យដឹងនូវអាថ៌កំបាំងមួយចំនួនខាងក្រោមនេះ ៖
១- តាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះ គេបានរកឃើញថាទឹកដមរុក្ខជាតិមាន សារ
ធាតុពិសេសម៉្យាង ដែលជួយរក្សាសំណើម និងភាពស្រស់ថ្លារបស់ស្បែកបានយូរ ជាងឡេ ឬផលិតផលផ្សេងទៀត។ លក្ខណៈពិសេសរបស់វាមួយទៀត គឺអាចជ្រាប ចូលទៅក្នុង
ស្បែកបានលឿន និងងាយស្រួលបំផុត។ បច្ចុប្បន្នគេកំពុងសិក្សា និងស្រាវ ជ្រាវបង្កើត
ផលិតផលដែលមានធាតុផ្សំពីទឹកដមរុក្ខជាតិនេះ។
២- ស្បែករបស់យើងត្រូវការសារធាតុចិញ្ចឹមចាំបាច់ មិនខុសពីផ្នែកផ្សេងទៀតនៃ រាងកាយ
ឡើយ។ វីតាមីន c និងវីតាមីន e ជាសារធាតុចិញ្ចឹមដែលស្បែកត្រូវការជាងគេ អ្នកឯកទេស
ផ្ដល់ដំបូន្មានថា គួរលាបឡេដែលមានផ្ទុកវីតាមីនទាំងពីរប្រភេទនេះជាប្រចាំ ហើយជាពិ
សេសគួរ បរិភោគអាហារដែលសម្បូរវីតាមីនទាំងពីរនេះ។ បើអាចធ្វើបានគួរលេបថ្នាំដែល
មានវីតាមីន e បន្ថែម ព្រោះក្នុងអាហារមានវីតាមីនបែបនេះតិចតួចណាស់។
៣- ការថែរក្សាស្បែកដោយគ្រាន់តែលេបឡេ និងលេបថ្នាំនៅមិនទាន់គ្រប់គ្រាន់នៅឡើយ
ទេ។ ស្បែកមុខ គឺត្រូវការចលនា និងហាត់ប្រាណដែរ។ ការម៉ាស្សាស្បែក ៥នាទីជារៀង
រាល់ព្រឹក ក្រោយក្រោកពីដេក អាចជួយឲ្យស្បែកមុខតឹងបាត់ភាពជ្រីវជ្រួញ ឈាមលើផ្ទៃ
មុខដើរស្រួល និងមានសម្រស់ស្រស់ថ្លា។
៤- មានកត្តាមួយទៀត ដែលយើងមិនសូវចាប់អារម្មណ៍ប៉ុន្មាន។ អុកស៊ីតកម្ម គឺ ជាសារ
ធាតុសកម្មមួយក្នុងខ្លួនយើង ដែលងាយនឹងធ្វើឲ្យស្បែកមុខឆាប់ជ្រីវជ្រួញខុសពីធម្មតា
ព្រោះធាតុអុកស៊ីតកម្មនេះ មានតួនាទីបំផ្លាញកោសិកាស្បែកមុខយើងបន្តិចម្ដងៗ ដែលធ្វើ
ឲ្យស្បែកមុខយើងស្ងួតទៅៗ ហើយក៏ចាប់ផ្ដើមជ្រីវជ្រួញ។ ឡេ ដែលផ្ទុកសារធាតុ ប្រឆាំង
អុកស៊ីតកម្ម មានប្រសិទ្ធិភាពជួយពន្យាភាពជ្រីវជ្រួញបានរហូតដល់ ១០ឆ្នាំ ឯណោះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ ld