CamNews

ព័ត៌មានអន្តរជាតិ 

សេតវិមានៈ អូបាម៉ា រីករាយជាមួយ នឹងការផ្តល់ថ្មីពី សភាតំណាងរាស្រ្ត របស់បក្សសាធារណរដ្ឋ

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមាន លោក ចេយ ខានី បាននិយាយនៅ ថ្ងៃព្រហស្បតិ៍ ទី១០
ខែតុលាថា ប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា មានភាពរីករាយជាមួយនឹង ការផ្តល់ថ្មី
ពីសភាតំណាងរាស្រ្ត គណបក្ស សាធារណរដ្ឋ ដើម្បីតម្លើងប្រាក់បំណុល សម្រាប់រយៈពេលខ្លី
ហើយទំាងនេះក៏ជា សញ្ញាលើកទឹកចិត្ត ផងដែរ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៣ ដោយផ្អែក
តាមការ លើកឡើង របស់ប្រធាន សភាលោក ចន ប៊ូនឺ នៅព្រឹកថ្ងៃព្រហស្បតិ៍ថា គណបក្ស
សាធារណរដ្ឋ គ្រោងនឹងផ្តល់អាណត្តិ រយៈពេល បណ្តោះអាសន្នខ្លីមួយ នៃការបង្កើនប្រាក់
បំណុល ចំពោះចរចាជាមួយ គណបក្សប្រជាធិបតេយ្យ ដើម្បី ទំលាយភាពទល់ច្រក ដោះ
ស្រាយសា្ថការណ៍ ទល់ច្រក នៃសារពើរពន្ធ បណ្តាលឲ្យផ្នែកមួយ ចំនួននៃរដ្ឋាភិបាល សហព័ន្ធ
ជាប់គំាង។

ជាមួយគ្នានោះដែរ លោក អូបាម៉ា នឹងចុះហត្ថលេខាលើសេចក្តី ពា្រងច្បាប់ ដើម្បីបង្កើន
ប្រាក់បំណុល កំណត់ របស់ រដ្ឋាភិបាល ប៉ុន្តែសេតវិមាន មិនបានដឹងច្បាស់អំពីអ្វីដែល
សមាជិកសភាមកពី គណបក្សសាធារណរដ្ឋ ស្នើសុំ និងថាតើសំណើនោះ អាចនឹងត្រូវ
អនុម័តដែរឬទេ។ នេះបើតាមការលើកឡើងរបស់ លោក ចេយ ខានី។

លោកបន្ថែមទៀតថា លោក អូបាម៉ា នឹងមិនរំលោះណាមួយ ទៅឲ្យគណបក្សសាធារណរដ្ឋ
នោះទេ ហើយលោក បានជំរុញឲ្យ សភាជិកសភាអាម៉េរិក ពិភាក្សាគ្នាឲ្យមានលក្ខខណ្ឌ
សមហេតុសមផល ចំពោះបញ្ហាសារពើរពន្ធ នេះ ។

លោក អូបាម៉ា គ្រោងនឹងជួបជាមួយសមាជិកព្រឹទ្ធសភា និងមេដឹកនាំសមាជិកសភាមកពី
គណបក្សសាធារណរដ្ឋ នៅរសៀលថ្ងៃព្រហស្បតិ៍ ក្នុងសេតវិមានផងដែរ ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: International News