CamNews

កីឡាអន្តរជាតិ 

Moyes ធ្វើដំណើរទៅកាន់ Portugal ដើម្បីមើល សមត្ថភាពកីឡាករ ៣ រូប

ចាប់តាំងតែ ពីព័ត៌មាន គំរោងស្តារមុខមាត់ រយលានផោន របស់​ David Moyes រួចមកទល់ពេល នេះ យើងមិនទាន់ឃើញ David Moyes ទិញបានកីឡាករ ល្អណាមួយឡើយ ហើយរដូវកាលចាស់ នេះក៏កំពុងតែ ជិតឈាន ចូលមកដល់ ទីបញ្ចប់ផងដែរ ។

Mangala (ស្តាំ)

David Moyes បានធ្វើដំណើរទៅកាន់ ទីក្រុង Lisbon ដែលជាទីក្រុងធំមួយ របស់ប្រទេស Portugal ដែលត្រូវបាន គេដឹងថា ដំណើរនេះ គឺដើម្បីទៅ សង្កេតមើល សមត្ថភាពនិង ចចារទិញយក កីឡា ករ ៣ រូប ។ កីឡាករមួយរូប ដែលយើងធ្លាប់បានលឺមកថា ជា Ronaldo ទី ២ នោះគឺ Mangala​ និង Martinez ជាមិត្តរួមក្រុម​ Porto ជាមួយគ្នា ហើយម្នាក់ចុងក្រោយនេះគឺ Guilherme Siqueira ។

Siqueira (ឆ្វេង) Martinez (ស្តាំ)

Mangala ត្រូវបានគេ ដឹងថា Manutd មានសិទ្ធិទិញកីឡាករនេះ ក្នុងតំលៃ ៣៧,៨ លានផោន រីឯ កីឡាករ ២ នាក់ទៀត កំពុងស្ថិតក្នុង តំបន់ចរចារ តំលៃ ។ ក្រៅពី ៣ នាក់នេះ ក៏មានម្នាក់នៅក្នុង ក្របខណ្ឌ អង់គ្លេសផងដែរគឺ Luke Shaw របស់ក្រុម Southampton ដែលយើងបាន លេចលឺថា មានតំលៃ រហូតដល់ទៅ ៣០ លានផោនឯណោះ ៕

Luke Shaw


ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football star manchester united mangala luke shaw porto martinez siqueira