ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មាន រដ្ឋចិន ស៊ិនហួរ បានដកស្រង់ សម្តីថ្លែងការណ៍ របស់មន្រ្តី ផ្លូវការ ប្រចាំតំបន់អោយដឹងថា កាលពីវេលារសៀល ថ្ងៃម្សិលមិញនេះ យ៉ាងហោចណាស់ មនុស្ស ១៤ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានករណី ផ្ទុះភូមិ មួយកន្លែង មានទីតាំង ស្ថិតនៅក្នុងខេត្ត Guizhou ភាគខាងត្បូង ប្រទេសចិន ។
លើសពីនេះ ទៅទៀត ប្រភព សារព័ត៌មានដដែល គូសបញ្ជាក់បន្ថែមអោយដឹងថា ករណីគ្រោះថ្នាក់ផ្ទុះ ភូមិលើកនេះ បានកើតឡើង កាលពីវេលាម៉ោង ២ និង ៣០ នាទីរសៀល ថ្ងៃច័ន្ទ ម្សិលមិញនេះ ទៅ លើភូមិ Laoshan មានទីតាំងស្ថិតនៅក្នុងក្រុង Kaili ខេត្ត Guizhou តែម្តង។
យ៉ាងណាមិញ បើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស cnn អោយដឹងថា មូលហេតុដែលនាំ អោយមានករណី ផ្ទុះដ៏កម្រ មួយនេះ ពុំទាន់បានដឹងច្បាស់នៅឡើយ ទេ ខណៈពេលដែល ពុំទាន់មានប្រភពផ្លូវការ ណាមួយបញ្ជាក់ អោយដឹង នោះទេ ពោលគឺ មូលហេតុ ដែលនាំអោយមាន ការផ្ទុះ គឺកំពុងតែស្ថិតនៅ ក្រោមការតាមដាន ស៊ើបអង្កេតនៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN