ញ៉ូយ៉ក ៖ តើលោកអ្នកចង់សម្រកទម្ងន់ ដោយមិនចាំបាច់បង្អត់អាហារដែរឬទេ? ជាការ
ពិតណាស់ នាពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនជាពិសេសនារីៗ តែងមានកង្វល់ទាក់
ទងទៅនឹងបញ្ហាសម្រកទម្ងន់។
បើយោងតាមការស្រាវជា្រវដែលបានចេញផ្សាយកាលពីថ្ងៃ សុក្រ សប្តាហ៏មុននេះបានអោយដឹង
ថា ការបង្អត់អាហារក្នុងការសម្រកទម្ងន់មិនមែនជាជម្រើសដ៏ល្អនោះទេ តែលោកអ្នកត្រូវតែប្រា
កដ លោកបានញ៉ាំអាហារបានទៀងទាត់ ដោយមានជម្រើសក្នុងការញ៉ាំតិចតួច ឬក៏បន្លែផ្លែឈើ
ជាពិសេស ធ្វើលំហាត់ប្រាណអោយបានជាប្រចាំទើបជាការប្រសើរ ចំពោះបញ្ហាសម្រកទម្ងន់។
លើសពីនេះទៅទៀត បើយោងទៅតាមនាយកចាត់ការទូទៅនៃមជ្ឍមណ្ឌលការពារស្តីពីបញ្ហាសុខ
ភាព ដែលមានឈ្មោះថា Anne McTiernan បានផ្តល់ជាដំបូន្មានថា ៖ ដើម្បីជាលទ្ធផលដ៏ល្អប្រសើរ
ចំពោះបញ្ហាសម្រកទម្ងន់ លោកអ្នកត្រូវបា្រកដថា មិនត្រូវបង្អត់អាហារដល់ខ្លួនឯងនោះទេ ជាពិ
សេសចំពោះអាហារពេលព្រឹក តែលោកអ្នកត្រូវតែច្បាស់ក្នុងចិត្តថា តើលោកអ្នកត្រូវទទួលទានអ្វី ឬ
ក៏បរិមាណចំនួនប៉ុន្មាន ដែលជាអត្ថប្រយោជន៍ខ្ពស់ក្នុងការសម្រកទម្ងន់។
គួរបញ្ជាក់ផងដែរថា ដើម្បីជាលទ្ធផលខ្ពស់ ក្នុងការសំរេចការសម្រកទម្ងន់ លោកអ្នកត្រូវតែធ្វើការ
តមអាហារ ក៏ ដូចជាធ្វើលំហាត់ប្រាណអោយបានទៀងទាត់ ។ ចំពោះការតមអាហារ មានន័យថា
លោកអ្នកត្រូវតែទទួលទានអាហារប្រភេទណាដែលមិនមានជាតិខ្លាញ់ច្រើន ដោយជៀសវាងការញ៉ាំ
សាច់ច្រើន តែកុំភ្លេចក្នុងការទទួលទានបន្លែ និងផ្លែឈើផងដែរ។
បើនិយាយពីការហាត់ប្រាណវិញ លោកអ្នកដែលមានបំណងចង់សម្រកទម្ងន់នោះ ត្រូវប្រាកដអោយ
បានថា ការហាត់ប្រាណគឺជាជម្រើសមួយដ៏ល្អក្នុងការសម្រកទម្ងន់ ដូច្នេះ លោកអ្នកត្រូវតែធ្វើលំហាត់
ប្រាណអោយបានជាប្រចាំទើបជាការប្រសើរ តែទន្ទឹមនិងនេះ បើយោងទៅតាមអ្នកសិក្សាស្រាវជ្រាវ
បានអោយដឹង ថា កាលដែលលោកធ្វើលំហាត់ប្រាណតែឯកឯង វាមិនសូវបានលទ្ធផល អ្វីនោះទេ
ពោលគឺសម្រកបានត្រឹមតែចន្លោះពី ៣ ទៅ ៤ គីឡូ ប៉ុណ្ណោះក្នុងមួយឆ្នាំ៕
ដោយ ៖ មង្គល
ប្រភព ៖ yourhealth