ព័ត៌មានអន្តរជាតិ ៖ បើងាកក្រឡេកទៅមើលគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែល
ទើបតែបានចេញផ្សាយអត្ថបទរបស់ខ្លួន កាលពីប៉ុន្មានម៉ោងមុននេះអោយដឹងថា ពិធីការនី
នាង Siow Hui Mei បានប្តឹង លោក Ken Low ជា DJ ពីបទ ប៉ះពាល់ដើមទ្រូងរបស់នាង
ខណៈពេលដែលនាងលង់លក់នៅក្នុងដំណេក នៅក្នុងបន្ទប់សណ្ឋាគារ ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅឯប្រទេសម៉ាឡេស៊ី ។ លោក
Low វ័យ ២៨ ឆ្ន៉ាំ ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទ លូកលាន់នារីភេទ ដែលជាជនរង
គ្រោះនិងមិត្តភក្កិស្រីរបស់នាងផ្សេងទៀត។ នាង Siow វ័យ ៣០ ឆ្នាំ ជាពិធីការនីស្រីនោះ
បានគូសបញ្ជាក់ អោយដឹងថា នាងអាចសន្មត់ថាគាត់បាន ក៏ព្រោះតែនាងចងចាំនូវមុខ
របស់គាត់ ខណៈពេលដែលគាត់បែរក្បាល មកក្រឡេកមើលនាង មុនពេលចាកចេញពី
បន្ទប់សណ្ឋាគារ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមថា នាង Siow ក៏បានផ្តល់ជា
សាក្ខីកម្មផងដែរថា នាងបានដេកលក់ នៅពេលដែល លោក Low បានទាញចេញនូវ
ភួយនឹងបានធ្វើឡើងនូវរឿងមិនគួរកើតនៅក្នុងបន្ទប់សណ្ឋាគារ នាទីក្រុង Kuala Lumpur
លោក Ken Low ជា DJ ប្រុស វ័យ ២៨ ឆ្នាំ
មិត្តភក្កិស្រីរបស់នាង ដែលបានដេកក្បែរនោះ ក៏បានអះអាងបញ្ជាក់ផងដែរថា ដើមទ្រូង
របស់នាង ត្រូវបានស្ទាបអង្អែល និងត្រចៀកខាងស្តាំ ត្រូវបានគេលិទ្ធផងដែរ ។ គួររំឭក
ផងដែរថា ករណីចោទប្រកាន់ខាងលើនេះ បានកើតឡើង អំឡុងពេលនៃការប្រារព្ធកម្ម
វិធីជប់លៀងរបស់អតីតពិធិករឆ្នាំមុន ។ លោក Low គឺជាស្វាមីរបស់ DJ ស្រីនាង May
Lau ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន