ព័ត៌មានអន្តរជាតិ ៖ ហ្វូងត្រូវបាឡែនយក្ស ត្រូវបានគេប្រទះឃើញ ថាបានងាប់អស់ជាច្រើនក្បាល បន្ទាប់ពីជាប់កឿងនៅតំបន់ទឹករាក់ នាឆ្នេរសមុទ្រ ភាគខាងត្បូងប្រទេស អូស្រ្តាលី ។
ប្រភពសារព័ត៌មានពីទំព័រ ប៊ីប៊ីស៊ីអោយដឹងថា ហ្វូងបាឡែនទាំងអស់នេះត្រូវបានប្រជាពលរដ្ឋក្នុងស្រុក ប្រទះឃើញថាបានហែលនៅតំបន់នេះ តំបន់ទឹករាក់ លុះក្រោយមក នៅព្រឹកថ្ងៃ ច័ន្ទកន្លងទៅនេះ ក៏ មានសេចក្តីរាយការណ៍ ថាបានប្រទះឃើញ បាឡែនយក្សដល់ទៅ ៦ ក្បាល ស្លាប់ព្រមៗគ្នាតែម្តង ។
ដោយឡែក បាឡែនយក្ស ក្បាលទី ៧ ត្រូវបានប្រទះឃើញដូចគ្នាដែរ ថាបានងាប់បាត់ទៅហើយ គ្រាន់ តែថាទីតាំងងាប់របស់វា មានរយៈចម្ងាយឆ្ងាយបន្តិច ចេញពីហ្វូងបាឡែនយក្ស ងាប់ទាំង ៦ក្បាលខាង លើ នេះបើយោងតាមសេចក្តីរាយការណ៍ ពីទូរទស្សន៍ក្នុងស្រុក ។ ជា ការពិត អ្នករាល់គ្នា ជាទូទៅពិត ជាសប្បាយរីករាយនិងសាទរ ជាខ្លាំង នៅពេលឃើញវត្តមានវា ហែល លេង នៅក្នុងទឹក ក៏ប៉ុន្តែ ខណៈ នេះ វាពិតជាគួរអោយរន្ធត់ និង សោកស្តាយ ពីព្រោះថាបាន ប្រទះឃើញ ថាបានងាប់ច្រើនក្បាលព្រម ៗគ្នាទៅវិញ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី