CamNews

មិនគួរឲ្យជឿ 

វ័យ ៤៧ ឆ្នាំ​​ ច្នៃឈើចាក់ធ្មេញ ទៅជា អច្ឆិរយវត្ថុពិភពលោក ល្បីកោតសរសើរ ពេញអ៊ិនធើណេត

ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យ ៤៧ ឆ្នាំ លោក Steven Backman ត្រូវបានរក អោយឃើញថា ទទួលបានការ កោតសរសើរ ពីបណ្តាអ្នកលេង ប្រព័ន្ធអ៊ិនធើណេត ជាមួយនឹង សមិទ្ធផលស្នាដៃ ដ៏ល្អវិចិត្រ របស់គាត់ នោះគឺ ការឆ្លាក់ចេញនូវ អច្ឆរិយវត្ថុ ក្នុងពិភពលោក ដោយផ្តើមចេញពីឈើចាក់ធ្មេញ ដ៏តូចមួយ នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ដឹមីរ័រ ។

ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ  គាត់អាចសម្រេចចេញ នូវសមិទ្ធផលស្នាដៃ ដ៏អស្ចារ្យមួយ ដោយនៅក្នុងនោះ គាត់អាចឆ្លាក់ចេញជា រូប Titanic រូប White House ក៏ដូចជារូប Walt Disney's Cinderella Castle ជាដើម។ បន្ថែមពីលើនេះ ប្រភព​ ដដែលបន្ត អោយដឹងថា រាល់ផលិតផលសម្រេច របស់គាត់ អាចលក់ចេញ ក្នុង តម្លៃ មួយពាន់ដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏អាចសម្រេច ចេញនូវការឆ្លាក់រូប Golden Gate Bridge នាទសវត្យឆ្នាំ ១៩៨០ ដូចគ្នាដែរ ដោយនៅក្នុងនោះ គាត់បានចំណាយ ឈើចាក់ធ្មេញដល់ទៅ ៣ ម៉ឺនដើម

គួររំឭកផងដែរថា កំពូលវិចិត្រករ ដៃឯក លោក Steven Backman បច្ចុប្បន្ន លោក រស់នៅក្នុងក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Steven Backman New York US USA United States Artist