CamNews

ប្លែកៗ 

បង្កើតរូបចម្លាក់ដើម្បីឃោសនា រូបសាក់(London Ink)

London Ink គឺជាពាក្យមួយសំរាប់សំគាល់ទៅលើរូបសាក់ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ នៅពេលដែល Louis Molloy បានបង្ហាញវានៅ Discovery Channel។ មិនត្រឹមតែ Luis Molly សូប្បីតែលោក David Beckham និង Kate Moss ក៏មាន រូបសាក់នេះផងដែរ។

រហូតមកដល់ខែកញ្ញាឆ្នាំ២០០៧កន្លងទៅនេះLondon Inkបានបង្កើតរូបចម្លាក់ដើម្បីឃោសនា
រូបសាក់ របស់ពួកគេ ចំនួនពីរកន្លែងផ្សេងៗគ្នា ដោយទីមួយ គឺរូបនារីម្នាក់ដេកចុះនៅក្រោមដី ជាមួយនឹងក្បាលជាប់នឹងទូរថតរូប រួមទំាងស្នាមសាក់នៅត្រង់ត្រគាក។ ចំនែកឯរូបទីពីរគឺជា
រូបបុរសម្នាក់ហែលទឹក ដែលមានទីតំាងស្ថិតនៅជិត ស្ពាន tower និងមានស្នាមសាក់នៅត្រង់
ស្មាខាងស្តាំមើលទៅពិតជាគួរអោយចាប់អារម្មណ៏ និងទាក់ទាញជាទីបំផុត ហើយក៏ជាគំនិត
មួយដ៏ល្អរបស់London Ink សំរាប់ធើ្វការឃោសនាដើម្បីអោយមនុស្សគ្រប់គ្នាដឹងអំពីផលិត
ផលរបស់ខ្លូនផងដែរ។

ដោយ ខេមរៈ
amusingplanet

Tags: greatcooldavid beckhamsculptureadscreativepromotinglondon inkluis mollydiscovery channelkate moss