CamNews

យល់ដឹង 

លេចនូវស្លាកស្នាម​ ចម្លែកៗលើភពព្រះអង្គារ​ ជាបន្ដបន្ទាប់

 
យល់ដឹង៖ រយៈពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកសា្រវជ្រាវនៃអង្គការណាសា ហាក់បីដូច
ជា មានការប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការស្វែងរក​នូវរាល់បាតុភូត ដែលបានកើតឡើងនៅ
លើភពព្រះអង្គារ។ ការខិតខំទំាងនេះ គឺក្រុមអង្គការ បានសង្ឃឹមយ៉ាងមុតមាំថា គេនឹងអាច
ស្វែងរកទីកន្លែងថ្មីមួយទៀត ដែលអាចអោយមនុស្សទៅរស់នៅបាន គឺភពព្រះអង្គារនេះ
ឯង។

 
គួររលឹកផងដែរថា កាលពីប៉ុន្មានខែកន្លងទៅថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវរបស់អង្គការ បាន
រកឃើញនូវ ដានបាតជើងដ៏ធំ អន្លង់ទឹកដ៏ជ្រៅ ហើយវែង និងស្លាកស្នាមរូបសត្វចម្លែកជា
ដើម។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ពេលនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញនូវចំណុច
ទឹកធ្លាក់ជាច្រើនកន្លែង និងជាពិសេសនោះ គឺរណ្ដៅទឹកដ៏ធំមួយ ដែលវាប្រហែលកើតចេញ
អំពីបន្ទុះភ្នំភ្លើង។


នេះជាវីដេអូក្លីប សូមចុចដើម្បីមើល។

 

ដោយ៖ រក្សា
ប្រភព៖ research


Tags: lifestyle,  living,  news image on Mar,  Nasa