CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមឧទ្ទាម បើកការវាយប្រហារថ្មី សម្រុកចូលភូមិ សម្លាប់មនុស្ស ១៧ នាក់ ចាប់ខ្លួនក្មេងជំទង់ ៣០ នាក់

- អាន ៖  ក្រុមឧទ្ទាម Boko Haram ប្រកាសជាផ្លូវការ ខ្លួនពិតជាអ្នក ចាប់ជំរិត ក្មេងស្រី ជាសិស្ស សាលា ទាំង ២២៣នាក់

ព័ត៌មានអន្តរជាតិ ៖ ក្រុមខ្មាន់កាំភ្លើង បានសម្លាប់មនុស្ស ហោចណាស់ ១៧ នាក់ និង ចាប់ពង្រត់ មនុស្សវ័យជំទង់ ៣០ នាក់ផ្សេងទៀត នៅក្នុងការវាយប្រហារថ្មីមួយ នៅឯ  រដ្ឋ Borno ភាគខាងជើង ឆៀងខាងកើត​ ប្រទេស នីហ្សេរីយ៉ា ខណៈតំបន់នេះ ជាចំនុចកណ្តាលនៃការវាយប្រហារដ៏ក្តៅគគុក ពីសំណាក់ក្រុមឧទ្ទាម Boko Haram នៅក្នុងបណ្តាប្រទេស តំបន់  អាហ្វ្រិក ខាងលិច នេះ  បើយោង តាមការគូសបញ្ជាក់អោយដឹង ពីប្រធានមន្រ្តីរដ្ឋាភិបាល ក្នុងស្រុក ។


បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន​ពីទំព័ររដ្ឋចិន ស៊ិនហួរ ក្រោយពីបានដកស្រង់សម្តីលោក Shet - tima Maina ប្រធាន មន្រ្តីរដ្ឋាភិបាលក្នុងស្រុក អោយដឹងថា ក្រុមខ្មាន់កាំភ្លើង   បានបើក ការវាយ ប្រ ហារ ដោយសម្រុកចូលទៅក្នុងតំបន់ Maffa ចាប់តាំងពីថ្ងៃព្រហស្បត្តិ៍ រហូតដល់ថ្ងៃសៅរ៍ ។


ជនរងគ្រោះស្លាប់ភាគច្រើន គឺមកពីសហគមន៍ Ndongo ដែលត្រូវបានវាយប្រហារចុងក្រោយបំផុត ថ្ងៃព្រហស្បត្តិ៍កន្លងទៅ ស្របពេលដែល សាកសពត្រូវបានគេយកទៅ     បញ្ជុះ អំឡុងថ្ងៃសុក្រ ចុង សប្តាហ៍កន្លងទៅនេះ ។ ដោយឡែក​ ក្រុមមនុស្សមានវ័យជំទង់ ដែល   ត្រូវ ជាជនរងគ្រោះ ត្រូវបាន ចាប់ជម្រិតយកទៅនោះ ពួកគេមានវ័យ ចាប់ពី​    ១៣ ឆ្នាំ ឡើងទៅ  ។  លោក Maina ៖ អំឡុងពេល ដែលមានការវាយប្រហារសម្រុកចូលភូមិ ពួកគេបានចាប់យក ក្មេងប្រុសវ័យ ១៣ ឡើងទៅយកទៅ មូលដ្ឋានរបស់ពួកគេ ។


មន្រ្តីរដ្ឋាភិបាល អះអាងអោយដឹងថា បណ្តាក្មេងប្រុសជំទង់ ដែលត្រូវបានចាប់ជម្រិត យក ទៅនោះ គឺត្រូវបានកែនទណ្ឌធ្វើជា ក្រុមបះបោរ ។ យោងតាមការវាយប្រហារ មិនញញើតដៃ ក្រុម មនុស្សជា ច្រើនបានផ្អើលនាំគ្នា ធ្វើការជម្លៀសខ្លួន ទៅកាន់តំបន់ Maiduguri ដោយមានភាពភ័យខ្លាច ក្នុងការ បាត់បង់អាយុជីវិត ក៏ដូចជា បាត់បង់សមាជិក គ្រួសារ  រួម  មានកូនៗ ទៅក្រុមឧទ្ទាម ដែល  បានធ្វើ ការបះបោរខាងលើ ។​

លោក Maina បន្តអោយដឹងថា ពួកយើងបានរាយការណ៍ បញ្ហាចោទមួយនេះ ទៅ     អោយអាជ្ញាធរ ជាន់ខ្ពស់រួចទៅហើយ ក៏ប៉ុន្តែ ពុំទាន់មានការឆ្លើយតបណាមួយ នៅឡើយនោះទេ   ។ ខណៈមានជា ការអំពាវនាវ ដល់រដ្ឋាភិបាលប្រទេស នីហ្សេរីយ៉ា ក្នុងនោះ កងកម្លាំងការពារ ត្រូវ តែមានសកម្មភាព ដោយចេញបទអន្តរាគមន៍ អោយបានរហ័ស បំផុត ក្នុងគោលបំណង ជួយសង្គ្រោះ អាយុជីវិតប្រជា ជន ៕

- អាន ៖  ក្រុមឧទ្ទាម Boko Haram ប្រកាសជាផ្លូវការ ខ្លួនពិតជាអ្នក ចាប់ជំរិត ក្មេងស្រី ជាសិស្ស សាលា ទាំង ២២៣នាក់

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news Nigeria Bokor Haram