ព័ត៌មានអន្តរជាតិ ៖ អាកាស យានដ្ឋានអន្តរជាតិ Jinnah ក្រុងការ៉ាជី ប្រទេស ប៉ាគីស្ថាន បានបើក ដំណើរការ សារជាថ្មី ម្តងទៀត ហើ យ នៅវេលារសៀល ថ្ងៃច័ន្ទម្សិលមិញនេះ ក្រោយពីរងការវាយ ប្រហារ ពីសំណាក់ ក្រុមឧទ្ទាម កាល ពី យប់ថ្ងៃអាទិត្យ កន្លងទៅ ស្លាប់មនុស្ស ១៥ នាក់ និង ប្រ មាណជាង ២៥ នាក់ផ្សេងទៀត រងរបួស ។
អាជ្ញាធរ នាយកដ្ឋាន អាកាសចរណ៍ស៊ីវិល ជាតិ បានចេញសេចក្តីថ្លែងការណ៍អោយដឹងថាអាកាស យានដ្ឋាន បានបើកដំណើរការ ជូនភ្ញៀវសាជាថ្មីម្តងទៀត ក្រោយបីមានការអះអាងពីក្រុមមន្រ្តីសន្តិ សុខថាអ្វីៗទាំងអស់ ត្រូវបានសម្អាត រួចសព្វគ្រប់ហើយ ។
ក្រោយពីបានធ្វើការរតាមដាន ស៊ើបអង្កេត ក៏ដូចជា ស្វែងរក បណ្តា សព្វាវុធ ដែលពុំទាន់ផ្ទុះរួច ហើយនោះ អាកាសយានដ្ឋានមួយនេះ បានប្រគល់ និង អោយបើកជាផ្លូវការវិញ នៅរសៀល ថ្ងៃ ច័ន្ទម្សិលមិញ ។
យ៉ាងណាមិញ នាយករដ្ឋមន្រ្តី ប្រទេស ប៉ាគីស្ថាន លោក Nawaz Sharif បានផ្តល់ជា អនុសាសន៍ ណែនាំអោយដឹងថា អាកាសយានដ្ឋាន គួរតែបើកឡើងវិញ នៅវេលាម៉ោង ៤ រសៀល ពោល រយៈ ពេល ១៦ ម៉ោង ក្រោយពីធ្វើការវាយប្រហារ ។
គួរបញ្ជាក់ថា ចាប់តាំង ពីមានការបិទអាកាសយានដ្ឋាន នៅយប់ថ្ងៃ អាទិត្យ ម៉ោង ១១ និង២០នាទី ជើងហោះហើរ ក្នុងស្រុក និង ក្រៅស្រុក ជាង ២០ ជើង ហោះហើរ ត្រូវបានលុបចោល ពន្យាពេល ក៏ដូចជា បង្វែរស្ថានីយ៍ចុះចត ជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ