តិចបំផុតមានមនុស្ស១២នាក់បានស្លាប់ និងជាង១០០នាក់ទៀតរបួស នៅក្នុងការផ្ទុះនិងឆេះ
រោងចក្រប្រេងដ៏ធំបំផុតមួយនៅប្រទេសថៃ។
តាម BBC ប្រជាជនរាប់រយនាក់ដែលរស់នៅជិតរោងចក្រនៅតំបន់ឧស្សាហកម្មMap Ta Phut
ខេត្ត Rayong ត្រូវបានជម្លៀសខ្លួន ក្នុងពេលដែលក្រុមអ្នកជំនាញកំពុងតែតាមដានត្រួតពិនិត្យ
នៅតំបន់នោះ ចំពោះគ្រោះថ្នាក់នៃការឆ្លងជាតិគីមី។ នៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការផ្ទុះ
នេះឡើយ។
ចៅហ្វាយខេត្តRayong, Seni Jittakasem បាននិយាយថាការផ្ទុះនេះបានកើតឡើងកាលពីថ្ងៃសៅរ៏
ក្នុងពេលដែលកម្មករកំពុងសំអាតអណ្តូងប្រេង។ គាត់បានបន្តថា អ្នកស្លាប់ស្ទើរតែទាំងអស់គឺជា
កម្មករក្នុងរោងចក្រ ហើយប្រជាជនដែលបានជម្លៀសទាំងអស់ត្រូវបានវិលត្រលប់មកផ្ទះវិញ។
ប៉ូលីសMap Ta Phut បានឲដឹងថាក្រុមអ្នកច្បាប់កំពុងស្វែងរកបន្ថែមនូវសាកសពនិងកំទេចកំទី
នៅតំបន់នោះដើម្បីកំនត់ឲបានច្បាស់។
តាមBangkok Post នាយករដ្ឋមន្ត្រីថៃYingluck Shinawatra ទើបបានបង្កើតគណកម្មាធិការអ្នក
ជំនាញដើម្បីត្រួតពិនិត្យស្ថានភាពមេរោគឆ្លងនៅតំបន់នោះ។
ខេត្តRayong ស្ថិតនៅឆ្ងាយពីទីក្រុងBangkokចំងាយប្រហែល140 kmខាងត្បូងឆៀងខាងលិច ជា
តំបន់ឧស្សាហកម្មធំមួយក្នុងចំណោមតំបន់ឧស្សាហកម្មធំៗជាច្រើននៅប្រទេសថៃ។ រោងចក្រ
Map Ta Phutជាតំបន់មជ្ឈមណ្ឌលប្រេងដ៏ធំក្នុងចំណោមមជ្ឈមណ្ឌលប្រេងធំៗលើពិភពលោក៕
ដោយ៖ nano
ប្រភព៖ zing