CamNews

តារា 

Minzy (2NE1) ទទួលស្គាល់ថា នាងពិតជាបាន ធ្វើការវះកាត់កែសម្ផស្សមែន

ថ្មីៗនេះ ទស្សនិកជនរបស់ KPOP បានលើកតារាចំរៀង Minzy សមាជិកក្រុមចំរៀង 2NE1
មកធ្វើជាប្រធានបទក្តៅគគុកមួយ ដោយថានាងធ្លាប់បានធ្វើការវះកាត់ កែសម្ផស្សដោយ
យោងទៅតាម រូបថតរបស់នាងកាលពីមុននិងឥលូវនេះ ។ តែខាងក្រុមហ៊ុនបានបដិសេធ
និងរឿងនេះហើយបកស្រាយថា Minzy គ្រាន់តែឥលូវនេះនាងកាន់តែធំ និងស្អាតជាងមុន
ប៉ុណ្ណោះ ។

Minzy (2NE1) admitted having plastic surgery 1

ដោយសារតែមានការជជែក វែកញែកមិនឈប់មិនឈរ Minzy ក៏ចេញមុខមកប្រកាសថា
នាងពិតជាធ្លាប់បានវះកាត់ កែសម្ផស្សមែន ។ នាងប្រាប់ថានាង បានកែសម្ផស្សត្រង់ច្រមុះ
ព្រោះពេលដែលនាង ទើបតែចូលច្រៀងដំបូង នាងបានមានបញ្ហានៅត្រង់ច្រមុះ ដែលតំរូវ
អោយវះកាត់ ។ ជាមួយនិងការពិភាក្សា ជាមួយនិងម្តាយរបស់នាង រួចមកនាង ម្តាយរបស់
នាងគិតថាបើជ្រុលតែវះកាត់ច្រមុះហើយ អញ្ចឹងកែសម្ផស្សត្រង់ច្រមុះបន្ថែមទៀតទៅ ។
នាងក៏យល់ព្រមតាមសំណើររបស់ម្តាយនាង ហើយធ្វើការវះកាត់ទៅ ។

Minzy (2NE1) admitted having plastic surgery 2

បន្ទាប់ពីមានការបញ្ជាក់នេះហើយ ទើបការជជែកវែកញែក បានស្ងប់ ។ តារាចំរៀងចាស់ៗ
មួយចំនួនរបស់ YG ក៏បាននិយាយដែលថា ភាគច្រើនតារាចំរៀង តែងតែមានបញ្ហាច្រមុះ
ដែលតំរូវអោយវះកាត់ ដូចនេះហើយក៏បញ្ចូលការកែច្រមុះបន្ថែមទៀតទៅ ៕

Minzy (2NE1) admitted having plastic surgery 3

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: kpop star group band idol 2ne1 minzy