ភ្នំពេញៈ អតីតបេក្ខជនពិការភ្នែក ក្នុងកម្មវិធី "The Voice Cambodia" លោក ប្រុក ចាន់ថន បើទោះជាលោកត្រូវបានធ្លាក់ ក្នុងកម្មវិធីនេះក៏ដោយ តែសម្រាប់ពេលនេះ លោកចាប់ផ្តើម មានក្តីសង្ឃឹមញញឹម ជាថ្មីម្តងទៀតហើយ ក្រោយពីលោកត្រូវ បានខាងផលិតកម្ម BKS ផ្តល់ឱកាសឲ្យច្រៀង និងថែមទាំងចេញបទចម្រៀង ឲ្យច្រៀងជាផ្លូវការ ថែមទៀតផង ។
បទចម្រៀងមួយបទ មានចំណងជើងថា "កុំរើសអើង" របស់បុរសពិការភ្នែក លោក ប្រុក ចាន់ថន បានរៀបរាប់ពី ក្តីទុក្ខសោករបស់ផ្ទាល់ខ្លួន របស់ជន ពិការពិសេស គឺឆាកជីវិតរបស់ លោកផ្ទាល់តែម្តង ដែលធ្វើឲ្យអ្នកដែលបានស្តាប់ បទចម្រៀងនេះហើយ មានការរំជួលចិត្ត អាណិតលោកគ្រប់ៗគ្នា ក្រោយពីស្តាប់ សំនៀងក្រអួនក្រអៅ របស់លោក ដែលមានរយៈពេលជាង១នាទីនោះ ។
បើទោះជា លោក ប្រុក ចាន់ថន មិនមែនជាតារាចម្រៀងអាជីព ឬក៏ជាតារាល្បីក៏ដោយ តែសម្រាប់បទចម្រៀងដំបូង របស់ លោកនេះ បានទាក់ទាញការចាប់អារម្មណ៍ និងអង្រួនចិត្ត អ្នកចូលចិត្តមើលវីដេអូតាម YouTube និង បណ្តាញសង្គម Facebook មិនអន់ទេ ហើយបទចម្រៀង មួយបទនេះ ក៏ជាក្តីសង្ឃឹមថ្មីមួយ សម្រាប់រូបលោកក្នុង ការបោះ ជំហានចូលប្រឡូកសិល្បៈផងដែរ ។
ដូច្នេះចង់ដឹងថា សំនៀងរៀបរាប់ ពីឆាកជីវិតជនពិការនោះ មានបង្កប់អត្ថន័យ ស៊ីជម្រៅ និងលន្លង់លន្លោច យ៉ាងណានោះ ទស្សនាទាំងអស់គ្នា ៖