ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ២៧ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីមាន ករណីវាយប្រហារ យ៉ាងសាហាវ ពីក្រុមភារវករ នៅភាគនារតីប្រទេសចិន ពោលគឺ កន្លែងកើតហេតុ បានកើតមានឡើងនៅក្នុងក្រុង Kunming ផ្ទាល់តែម្តងនេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស euronews ។
យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ក៏បានចេញផ្សាយអោយដឹងផងដែរថាករណី ផ្ទុះការវាយប្រហារ សម្លាប់រង្គាលលើកនេះ បានកើតឡើង នៅឯស្ថានីយ៍រថភ្លើងមួយកន្លែង ដោយ នៅក្នុងនោះ បើយោងតាមសម្តីសាក្សី ដែលបានឃើញហេតុការណ៍ ផ្ទាល់ភ្នែក ផ្តល់ជាកិច្ចសម្ភាស ន៍អោយដឹងថា មានក្រុមឈុតខ្មៅ មិនស្គាល់អត្តសញ្ញាណ ដៃប្រដាប់ដោយកាំបិទ គ្រប់ដៃបានបើក ការវាយប្រហារ ទៅលើសាធារណជនមួយរំពេចតែម្តង ។
ក្រោយពីបានកើតមានឡើង កាលពីល្ងាច ថ្ងៃសៅរ៍កន្លងទៅនេះ មិនត្រឹមតែមានមនុស្ស ច្រើននាក់ ស្លាប់បាត់បង់ជីវិតតែប៉ុណ្ណោះទេតែនៅក្នុងនោះក៏បានបណ្តាលអោយមនុស្ស ១០៩ នាក់ផ្សេងទៀត ទទួលរងរបួសធ្ងន់ និង ស្រាល ដូចគ្នាដែរ ។
ដោយឡែក ពុំទាន់មាន ក្រុមឧក្រិដ្ឋណាមួយ ហ៊ានចេញមុខមកទទួលអះអាង ថាជាសកម្មភាព វាយប្រហាររបស់ខ្លួននោះទេ តែបើតាមការសន្មត់ជាជំហាន ដំបូង ថាជាស្នាដៃ របស់ក្រុមភេវរករ ដោយនៅក្នុងនោះ សោកនាដកម្មលើកនេះ ត្រូវបានគេហៅថា ជាការវាយប្រហារហឹង្សា របស់ក្រុម ភារវរករ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ euronews