CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះអាវុធ ច្រើនម៉ោង នៅមូលដ្ឋានស៊ើបការណ៍ សម្ងាត់ ស្លាប់ និងរបួស ជាច្រើននាក់​ ក្នុងនោះមានសមាជិក IS

ព័ត៌មានអន្តរជាតិ ៖ មនុស្សរាប់សិបនាក់ នៃបុគ្គលិកសន្តិសុខ ប្រទេស ស៊ីរី ក៏ដូចជា ក្រុមឧទ្ទាមបះបោរ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ទៅលើ    មូលដ្ឋាន ស៊ើបការណ៍ សម្ងាត់ នៅក្នុងទីក្រុង Aleppo នេះបើតាមការគូសបញ្ជាក់អោយដឹង ពីក្រុម សង្កេតការណ៍ ។


បន្ថែមពីលើនេះ ក្រោយពីបានដកស្រង់ របាយការណ៍ ពីស្ថាប័ន   អង្កេតការណ៍ សិទ្ធមនុស្ស នៅក្នុងប្រ ទេសស៊ីរី រួចមក ទំព័រ ប៊ីប៊ីស៊ី បានចេញផ្សាយអោយដឹងថាការវាយប្រហារបានចាប់ផ្តើមឡើងនៅពេល ដែលគ្រាប់បែកដែលជនដៃដល់ បង្កៃទុកនៅក្នុង ផ្លូវរូងក្រោមដី ជិត  ស្នាក់ការណ៍កណ្តាល ស៊ើបអង្កេត សម្ងាត់ទ័ពអាកាស នោះបានផ្ទុះឡើង ។ ភ្លាមៗ ក្រោយពីការបំផ្ទុះគ្រាប់បែកអត្តឃាតឡើង ក្រុមឧទ្ទាម ជីហាត និងក្រុមបះបោរ អ៊ីស្លាមជ្រុលនិយម​បានធ្វើការវាយប្រហារ    ចូល  ទៅក្នុង អាគារ ស្នាក់ការណ៍ កណ្តាលស៊ើបការណ៍សម្ងាត់តែម្តង​ ។


គួរបញ្ជាក់ថា ទីក្រុង Aleppo ត្រូវបានចែកនូវការគ្រប់គ្រង ជាពីរ នោះគឺ  ការគ្រប់គ្រងដោយរដ្ឋាភិបាល និងការគ្រប់គ្រងដោយក្រុមបះបោរ ចាប់តាំងពីមានការប៉ះទង្គិចគ្នាឡើង  នៅក្នុងក្រុង នាពាក់កណ្តាល ឆ្នាំ ២០១២ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda