CamNews

ជីវិតរស់នៅ 

៧០​ ភាគរយសិស្ស ជប៉ុន ត្រូវបានផ្ដល់ប័ណ្ណសសើរ


ជប៉ុន៖ តាមការស្រាវជា្រវរបស់ភ្នាក់ងារ Yomiuri Shimbun បានអោយដឹងថា សិស្សសាកល
វិទ្យាល័យចំនួន ៧០ភាគរយក្នុងប្រទេសជប៉ុន ត្រូវទទួលបានប័ណ្ណសសើរ បន្ទាប់ពីពួកគេ
បញ្ចប់វគ្គសិក្សាក្នុង សាលារៀន ឬក្រុមហ៊ុនណាមួយ។




តាមប្រភពពត៌មានខាងលើបានអោយដឹងថា មានសាកលវិទ្យាល័យជាច្រើនក្នុងប្រទេស
ជប៉ុន បានផ្ដល់ខិត ឬវិញ្ញាបណ្ណប័ត្រដល់សិស្សដែលបានធ្វើការ ដោយស្ម័គ្រចិត្ត​ក្នុងសាលា
ឬក្រុមហ៊ុន​ណាមួយ។​ ធ្វើបែបនេះគឺក្នុងគោលបំណង អាចអោយសិស្សមានអត្ថិភាព ទៅបន្ដ
ការសិក្សានៅក្រៅប្រទេសបាន។



គួររំលឹកផងដែរថា ប្រទេសជប៉ុន​ មានសាកលវិទ្យាល័យរហូតដល់ ៤៧៦ កន្លែង ដែលក្នុង
នោះមានចំនួន ៩០ ភាគរយជាសាលារដ្ឋ។ សាកលវិទ្យាល័យធំៗទាំងអស់តែងតែផ្ដល់លិ
ខិត ឬប័ណ្ណសសើរដល់សិស្សបន្ទាប់ពីបញ្ចប់ការសិក្សា មិនតែប៉ុណ្ណោះចំនួន​សិស្ស ៩៥
ភាគរយ ស្មើនឹង ៥,០០០នាក់ ក៏ទទួលបានប័ណ្ណបញ្ចាក់ពីការងារផងដែរ។ ជាលទ្ទផលមាន
សិស្ស ចនួន ៧៣ ភាគរយជារៀងរាល់ឆ្នាំ ដែលអាចបន្ដការសិក្សានៅក្រៅប្រទេសបាន៕

ដោយ៖ សារិន
ប្រភព៖ asiaone


Tags: lifestye knowdement credit