CamNews

កីឡាអន្តរជាតិ 

គ្រូបង្វឹកឥណ្ឌូនេស៊ីនឹងនៅបន្តដឹកនាំក្រុមរហូតដល់ ស៊ីហ្គេមលើកទី២៧នៅមីយ៉ាន់មា

បន្ទាប់ពីដឹកនាំក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំ មិនបានសំរេចក្នុងការទទួលមេដាយមាស
ជាលើកដំបូងក្នុងរយះពេល១៤ឆ្នាំរួចមក, Rahmad Darmawan នៅតែត្រូវបានសហពន្ធ័បាល់
ទាត់របស់ឥណ្ឌូនេស៊ីផ្តល់ឪកាសធ្វើជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ឥណ្ឌូនេស៊ីរហូតដល់ស៊ី
ហ្គេមឆ្នាំ២០១៣ ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសមីយ៉ាន់មា។
ឥណ្ឌូនេស៊ីមានសង្ឃឹមយ៉ាងមុតមាំថានឹងទទួលបានមេដាយមាសក្នុងទឹកដីរបស់ខ្លួនតែជា
អកុសលត្រូវបានបំបាក់ដោយក្រុមបាល់ទាត់របស់ប្រទេសម៉ាឡេស៊ីក្នុងបាល់ប៉េណង់ទីក្នុង
ការប្រកួតកាលពីសបា្តហ៍មុននេះ។
លោក Djohar Ariffin, ប្រធានសហពន្ធ័បាល់ទាត់របស់ឥណ្ឌូនេស៊ីបាននិយាយថា "តាំងពីមុន
ការប្រកួតវគ្គផ្តាច់ព្រត័ជាមួយម៉ាឡេស៊ីម្ល៉េះ, ខ្ញុំបានប្រាប់ទៅគ្រូបង្វឹករូបនេះថាអោយគាត់បន្ត
នូវការស្វែងរកកីឡាករល្អៗនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ Rahmad
នឹងនូវជាអ្នកដឹកនាំក្រុមរហូតដល់ការប្រកួតស៊ីហ្គេមនៅឆ្នាំ២០១៣"។
លោកក៏បាននិយាយដែរថា "កាលពី ២ឆ្នាំមុនពួកយើងត្រូវបានធ្លាក់នៅក្នុងវគ្គពាក់កណ្តាល
ផ្តាច់ព្រ័ត ដូច្នេះវាពិតជាមានការរីកចំរើន។"


ដោយ វឌ្ឍនា

Tags: sea gameindonesiacoach