CamNews

ព័ត៌មានអន្តរជាតិ 

យុវតីវ័យ ១៨ ឆ្នាំម្នាក់ ស្លាប់ក្រោយពីឆ្លាមកំណាច ធ្វើការវាយប្រហារ ស្របពេលដែលនាងលង់ទឹក នៅឯឆ្នេរសមុទ្រ

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស CNN កាលពីប៉ុន្មានម៉ោងមុននេះ បាន
គូសបញ្ជាក់អោយដឹងថា យុវតីវ័យ ១៨ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញថា  បានស្លាប់បាត់
បង់ជីវិត បន្ទាប់ពីមានការវាយប្រហារពីសំណាក់ឆ្លាមកំណាចសមុទ្រ ស្របពេលដែលនាង
លង់ទឹកផងនោះ។

ប្រភពសារព័ត៌មានដដែល  បន្ថែមថា  ករណីខាងលើនេះ  បានកើតឡើងនៅឯឆ្នេរសមុទ្រ
Boa    Viagem  beach  ភាគខាងជើងឆៀងខាងកើតក្រុង  ប្រទេសប្រេស៊ីល ក្រុង Recife
កាលពីថ្ងៃច័ន្ទកន្លងទៅ ។   ដោយឡែក    បើនិយាយពីយុវតីវ័យ  ១៨ ឆ្នាំរូបនោះវិញ មាន
ឈ្មោះថា Bruni Gobbi ។

គួររំឭកផងដែរថា   អំឡុងពេលនៃការកើតមានឡើងនូវគ្រោះថ្នាក់  វាយប្រហារពីសំណាក់
ឆ្លាមសមុទ្រលើកនេះ      ឆ្មាំសមុទ្ រក៏បានចេញទៅជួយសង្គ្រោះផងដែរ  តែអ្វីៗបានយឺត
ពេលបាត់ទៅហើយ ពោលគឺ យុវតីដែលជាជនរងគ្រោះបានស្លាប់បាត់បង់នៅឯមន្ទីរពេទ្យ
នាយប់បន្ទាប់ ក្រោយពីគេទទួលរងរបួសធ្ងន់ធ្ងរពេក៕

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN


Tags: international news strange news video news pics