ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អឹរ៉ូញូវ អោយដឹងថា នៅក្នុង ប្រទេស អាហ្វហ្គានីស្ថាន ឯណោះវិញ យ៉ាង ហោចណាស់ ទ័ព ៥ នាក់ បាន ស្លាប់បាត់បង់ជីវិត ក្រោយពីមាន ករណី បើកការវាយប្រហារ តាមអាកាស ដោយ ណាតូ នៅឯភាគ ខាងកើត ប្រទេស ។
បន្ថែមពីលើនេះ ប្រភពដដែល បន្តអោយដឹងថា មិនត្រឹមតែ មានករណី ទ័ពស្លាប់បាត់បង់ជីវិតតែ ប៉ុណ្ណោះទេ តែនៅក្នុងនោះ ក៏មាន បណ្តាទ័ពជាច្រើនផ្សេងទៀត បានទទួលរងរបួស ធ្ងន់ និង ស្រាល ដូចគ្នាដែរ ក្រោយពីមានករណីវាយប្រហារ នាវេលាព្រលឹម ថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ នៅឯខេត្ត Logar ។
គួររំឭកថា ណាតូ បានធ្វើការតាមដានស៊ើបអង្កេត រួចហើយ ស្តីពី អ្វីដែលបានកើតឡើង ខណៈការ វាយប្រហារលើកនេះ ទំនងជាកំហឹង ផ្តើមចេញពីក្រុង កាប៊ុល ។ គួរបញ្ជាក់ថា ការវាយប្រហារលើក នេះទំនងជាផ្តើមចេញពី ការសម្រេចចិត្ត ដ៏ស៊ីជម្រៅមួយ រវាងរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិ បាលអាហ្វហ្គានីស្ថាន របស់លោក Hamid Karzai ខណៈលោក បានបដិសេធ មិនព្រមចុះហត្ថលេខា លើសន្ធិ សញ្ញាទ្វេភាគី មួយ ដែលអនុញ្ញាត ឱ្យកងទ័ពរបស់សហរដ្ឋអាមេរិក នៅតែនៅក្នុង ប្រទេស អាហ្វហ្គានីស្ថាន ហួសពីឆ្នាំ ២០១៤ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ