CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ យុវវ័យ ព្រហើនមិនខ្លាចស្លាប់ លោតចុះសមុទ្រ តោងជិះលេង ឆ្លាមកំណាច

ព័ត៌មានអន្តរជាតិ ៖ យុវវ័យ វ័យ ១៩ ឆ្នាំ ឈ្មោះ Chris Kreis និយាយថាពិតជាហ៊ាននោះ
ហ៊ាន ខណៈយកជីវិតទៅលលេងនឹងសេចក្តីស្លាប់ នោះគឺ គេបានលោតចូលទៅក្នុងផ្ទៃ
ទឹកសមុទ្រ រួចតោងព្រុយត្រីឆ្លាមកំណាច  និងជិះវាលេងប្រមាណជាង  ២០  វិនាទី មុន
ពេលដែលលែង និងហែលត្រលប់មកវិញ នេះបើតាមការដកស្រង់អត្ថបទផ្សាយពីទំព័រ
បរទេស ដឺមីរ័រ ។

គួរបញ្ជាក់ផងដែរថា ត្រីឆ្លាមកំណាចប្រភេទនោះ  ត្រូវបានគេស្គាល់ថា  ជាប្រភេទត្រីដ៏
ធំបំផុតរបស់ពិភពលោក       ខណៈពេលដែលវាមានប្រវែង   ដល់ទៅជិត  ១០  ម៉ែត្រ
ឯណោះ   ។   ដោយឡែក  មិនត្រឹមតែមានការព្រហើន ក្នុងការឡើងជិះ  ឆ្លាមកំណាច
ប៉ុណ្ណោះទេ តែក៏មានថតជាវីដេអូ និងបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូដ៏ពេញនិយម
យូធូប ផងដែរ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើនេះបានកើតឡើងនៅ
ឯឈូងសមុទ្រប្រទេស ម៉ិចសិក ខណៈយុវវ័យចិត្តហ៊ានក្លារូបនោះ  ជាពលរដ្ឋមកពីរដ្ឋ
Florida សហរដ្ឋអាមេរិក។ យ៉ាងណាមិញក៏មានការបញ្ជាក់អះអាងផងដែរថាតាមពិត
ទៅឆ្លាមកំណាចមួយក្បាលនោះ ជាប្រភេទឆ្លាមឈ្មោះ  Whale sharks  ដែលត្រូវបាន
គេចាត់ចូលជាប្រភេទពពួកត្រី គ្មានគ្រោះថ្នាក់   និង ស្ថិតនៅក្រោមការអភិរក្សនិងការ
ពារ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៖

 

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ដឺមីរ័រ


Tags: international news strange news unbelievable news pic