CamNews

មិនគួរឲ្យជឿ 

វីដេអូ គ្រោះថ្នាក់ចរាចរណ៍រន្ធត់ បុកស្រ្តីម្នាក់ ប៉ើងជាច្រើនម៉ែត្រ រាយប៉ាយ លុយពេញផ្លូវ

ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរ
ទេស ស្កាយ  ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ  អោយដឹងថា ករណី
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ  ដែលបានកើតឡើងនៅក្នុងប្រទេសចិននោះ  ពិតជាទទួល
បានការពេញនិយមចូលទស្សនាជាខ្លាំង     ក៏ព្រោះតែ  ទន្ទឹមនឹងការកើតមានឡើងនូវគ្រោះ
ថ្នាក់ចរាចរណ៍នោះ សកម្មភាពមនុស្សធម៌ក៏បានកើតឡើងព្រមគ្នាផងដែរ។

ករណីគ្រោះថ្នាក់ខាងលើនេះ ក៏ត្រូវបានថតជាប់   តាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពផងដែរ
ពោលគឺ ស្រ្តីជនជាតិចិនម្នាក់  ត្រូវបានឡានមួយគ្រឿង  បើកបុកទាំងកម្រោល  ដែលបាន
បណ្តាលអោយគាត់ប៉ើងជាច្រើនម៉ែត្រ រហូតប៉ើងលុយរបស់គាត់ពាសពេញផ្លូវ  រំពេចនោះ
គេក៏ឃើញមានសកម្មភាពមនុស្សធម៌កើតឡើងព្រមគ្នាផងដែរ  គឺក្រុមមនុស្សដែលជាអ្នក
ថ្មើរជើង    បាននាំគ្នាមកជួយរើសលុយដែលប៉ើងពេញផ្លូវទាំងនោះ  យកមកអោយជនរង
គ្រោះវិញ មុនពេលដែលរថយន្តសាមុយមកដល់ និងយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

យ៉ាងណាមិញ    ប្រភពសារព័ត៌មានដដែលបន្ថែមថា  ជនរងគ្រោះខាងលើនេះ មានឈ្មោះ
ថា លោកស្រី Hu Huai'a   ស្របពេលដែលករណីគ្រោះថ្នាក់មួយនេះ   បានកើតឡើងនៅឯ
ក្រុង Jinan ខេត្ត Shandong   ភាគខាងកើតប្រទេសចិន  ។ ខណៈពេលដែលគេងសម្រាក
ព្យាបាលជើងដែលបានរបួសនោះ     លោកស្រី 
Hu  បានបញ្ជាក់ថា  រាល់សាច់ប្រាក់របស់
នាងខ្ញុំ ២៧,០០០ យ័ន (27,000 Chinese yuan (£2,900)   ) សូម្បីតែមួយកាក់មួយសេនក៏
មិនត្រូវបានបាត់បង់នោះទេ       វាគឺជាអំពើមនុស្សធម៌មួយ  ដែលនឹងមិនអាចបំភ្លេចបាន
ហើយនាងខ្ញុំពិតជាដឹងគុណពួកគាត់ជាខ្លាំង   ។  ខាងក្រោមនេះ  គឺជាវីដេអូគ្រោះថ្នាក់ចរា
ចរណ៍ ជ្រាបកាន់តែច្បាស់តាមដានទស្សនាបន្តិចទៅ ៖

ចងចាំ ៖ ជួយគ្នា ក្នុងគ្រាមានអាសន្ន មិនមែនឆ្លៀតឱកាស តាមតែអាចធ្វើទៅបាន
នោះទេ ព្រោះវាជាទង្វើមួយដែលសង្គមស្អប់ខ្ពើម និងរិះគន់៕

ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖

- វីដេអូ នៅមិននៅ ទៅថើបឆ្លាម ដឹងអីថា ឆ្លាមថើបមាត់វិញ វាយប្រហារស្ទើរក្ស័យ
- បុរសម្នាក់ស្លាប់ ខណៈរថយន្តផ្ទុះឆេះ ក្រោយបើកធ្លាក់ស្ពានអាកាស (មានវីដេអូ)
- វីដេអូគ្រោះថ្នាក់ព្រឺក្បាលបំផុត ថតបានស្តែងៗ មនុស្សខ្ទាត និងប៊ើតចេញតាមបង្អូច
- ផ្អើលពេញពិភពអ៊ិនធើណេត ខណៈគ្រូពេទ្យស្រី អះអាងផ្តល់សេវាកម្ម បំបៅដោះ


ដោយ ៖ ពិសី
ប្រភព ៖ ស្កាយ


Tags: Good Samaritans china car crash chinese woman video large sum of notes