CamNews

ប្លែកៗ 

វីដេអូ នៅមិននៅ ទៅថើបឆ្លាម ដឹងអីថា ឆ្លាមថើបមាត់វិញ វាយប្រហារស្ទើរក្ស័យ

ស្ទើរតែមិនគួរអោយជឿ ៖ គ្រូបង្វិកជ្រមុជទឹកម្នាក់ ឈ្មោះ Dave Marcel ជារឿយៗតែងតែនាំ
ភ្ញៀវទេសចរជ្រមុជទឹកសមុទ្រកំសាន្តលេង   នៅឯរដ្ឋ  Florida  សហរដ្ឋមេរិក  ដែលនៅក្នុង
នោះសកម្មភាពកំសាន្តក៏រួមមានការថើបឆ្លាមសមុទ្រ    Nurse Shark  ដែលជាឆ្លាមមិនមាន
ហានិភ័យផងដែរ។

តែដឹងអីថា  នៅថ្ងៃមួយ  ឆ្លាមដែលមិនមានហានិភ័យមួយប្រភេទនេះ  បានបើកការវាយប្រ
ហារបក់ទៅវិញ ពោលគឺ ខាំលោក Dave Marcel របួសជាទម្ងន់ ខណៈពេលដែលគាត់ចាប់
ថើបឆ្លាមប្រភេទនេះ Nurse Shark ។ លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករ
ណីវាយបក់ ពីសំណាក់ឆ្លាមខាងលើនេះ ក៏ត្រូវបានថតជាប់តាមរយៈកាម៉េរ៉ាសុវត្ថិភាពផង
ដែរ។

អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា    វីដេអូដែលបានថតជាប់    ពីសកម្មភាពវាយបក់របស់
ឆ្លាមប្រភេទនេះ ក៏ត្រូវបានចុះផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ Discovery  Channel ផងដែរ ។
ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ ធ្វើការតាមដានទស្សនាទាំងអស់គ្នាណា៎៖

ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖

- ក្រុមមនុស្ស នាំគ្នាផ្អើល និងស្រឡាំងកាំង ខណៈប្រទះឃើញឆ្លាម នៅលើរថភ្លើងក្រោម
ដី(មានវីដេអូ)
- ភ័យស្ទើរលស់ព្រលឹង ខណៈប្រទះឃើញពស់ថ្លាន់ប្រវែងជាង  ៤ ម៉ែត្រ  ទម្ងន់ជាង ៤៥
គ.ក នៅក្រោយផ្ទះ (មានវីដេអូ)
- បុរសម្នាក់ស្លាប់ ខណៈរថយន្តផ្ទុះឆេះ ក្រោយបើកធ្លាក់ស្ពានអាកាស (មានវីដេអូ)

- វីដេអូរន្ធត់ និងព្រឺក្បាលជាទីបំផុត ខ្វះមួយជំហានស្លាប់

 

ដោយ ៖ រិទ្ធី
ប្រភព ៖

 


Tags: Shark attack shark bite shark dead Man kisses Florida