CamNews

ព័ត៌មានអន្តរជាតិ 

ពិតឬ ដែលថាមានសត្វចម្លែក Loch Ness Monster នៅលើផែនដី?

អៀរឡង់  ៖  បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយដោយ
គេហទំព័រសារព័ត៌មានបរទេស  huffingtonpost  កាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់
ថា វីដេអូមួយដែលត្រូវបានថតនិងបង្ហោះចូលគេហទំព័រវីដេអូដ៏ពេញនិយម youtube ដោយ
ដាក់ចំណងជើងថា    Monster  in Lough  Foyle !  ពិតជាបានបង្ក ជាភាពភ្ញាក់ផ្អើលជាខ្លាំង
ខណៈពេលដែលមន្ទិលសង្ស័យ  នៅតែបន្តមាន  ថាតើ  នៅលើលោកយើងនេះ  ពិតជាមាន
សត្វចម្លែកប្រាកដមែន ឬក៏យ៉ាងណា?


                             សត្វចម្លែក loch ness monster (រូបភាពឯកសារ)

គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ ត្រូវបានថតជាប់ជាមួយនឹងសកម្មភាពសត្វម៉្យាង ដែល
ត្រូវបានគេសន្មត់ថាជាសត្វចម្លែក បន្ទាប់ពីវាលេចរូបរាងតែបន្តិចនៅលើផ្ទៃទឹកទន្លេLough
Foyle    ក្នុងប្រទេសអៀរឡង់ ។  លើសពីនេះ  ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់
បន្ថែម   អោយដឹងផងដែរថា  ពុំទាន់មានប្រភពផ្លូវការណាមួយ អាចបញ្ជាក់អះអាងថា ការ
លេចឡើងនូវសត្វនោះ  ជាប្រភេទសត្វអ្វីនោះទេ តែជាជំហានដំបូង បើតាមប្រភពសារព័ត៌
មានដដែល     បានឡើងលើកដោយចោទជាសំណួរថា  ពិតឬ  ថាវាគឺជាសត្វចម្លែក Loch
Ness Monster? ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ huffingtonpost


Tags: international news strange news unbelievable news pic