CamNews

សុខភាព 

ផ្ទុះជំងឺកញ្ជ្រិល ដ៏សាហាវ សម្លាប់កុមារតូចៗ ភ្លាមៗ រាប់រយនាក់ ផ្អើលពេញប្រទេសវៀតណាម

ទីក្រុងហាណូយ៖ ផ្អើលផ្ទុះជំងឺកញ្ជ្រិលដ៏សាហាវ បានសម្លាប់មនុស្សជាបន្តបន្ទាប់ ច្រើនជាង
១០០នាក់ ភាគច្រើនជាកុមារតូចៗ និង កំពុងតែបន្តឆ្លងទៅមនុស្សរាប់ពាន់នាក់ផ្សេងទៀតក្នុង
ឆ្នាំ២០១៤ នេះ។

យោងតាមក្រសួងសុខាភិបាល វៀតណាម   បានឱ្យដឹងថា យ៉ាងហោចណាស់  មានអ្នកស្លាប់
ចំនួន១១២នាក់ ភាគច្រើនជាកុមារតូចៗ មានអាយុក្រោម ១០ឆ្នាំ ត្រូវបានឆ្លង និងស្លាប់ភ្លាមៗ
ដោយសារតែជំងឺកញ្ជ្រិលដ៏កាចសាហាវនេះ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung កាលពីថ្ងៃពុធ បានអំពាវនាវ ឱ្យអាជ្ញាធរ
ពាក់ព័ន្ធទាំងអស់ ធ្វើសកម្មភាពចាត់វិធានការជាបន្ទាន់ ដើម្បីការពារទប់ស្តាត់កុំឱ្យជំងឺ ដ៏កាច
សាហាវនេះ ឆ្លងរាលដាលទៅកុមារផ្សេងទៀត។

បច្ចុប្បន្ននេះ អាជ្ញាធរកំពុងផ្តល់ថ្នាំបង្ការ បង្កើនការតាមដាននៃជំងឺនេះនិងជំរុញឱ្យឪពុកម្តាយ
ស្វែងរក
ការព្យាបាលនៅក្នុងស្រុក  ឬ តំបន់ដែលនៅជិតកន្លែងដែលខ្លួនរស់នៅ ជំនួសឱ្យការ
មកព្យាបាលនៅមន្ទីរពេទ្យដែលមាន ទីតាំងនៅតំបន់ឆ្ងាយពីកន្លែងរស់នៅរបស់ពួកគេ  ដើម្បី
ភាពងាយស្រួលទប់ស្តាត់  និង អាចព្យាបាលទាន់ពេលវេលា  ចំពោះកុមារដែលកើតមានជំងឺ
កញ្ជ្រិល។

យោងតាមរបាយការណ៍ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា  ជំងឺកញ្ជ្រិលជាជំងឺឆ្លង
ដ៏កាចសាហាវបំផុត នៅលើពិភពលោក  ដែលបានសម្លាប់ជីវិតមនុសអស់ចំនួន ១២២,០០០
នាក់ នៅក្នុងឆ្នាំ២០១២ និង នៅក្នុងឆ្នាំ២០០០ មានអ្នកស្លាប់ដោយសារតែ ជំងឺកញ្ជ្រិល ចំនួន
៥៦២,០០០នាក់។

អង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់បន្ថែមទៀតថា ការចាក់ថ្នាំបង្ការជំងឺកញ្ជ្រិល
ដ៏កាចសាហាវនេះ គឺមិនប្រសិទ្ធិភាពចំពោះកុមារដែលមានអាយុក្រោម  ៩ខែនោះទេ  ដូច្នេះ
អាជ្ញាធរត្រូវតែធ្វើស្ថិតិឱ្យច្បាស់ថា មានចំនួនកុមារមានអាយុចាប់ពីប៉ុន្មានខ្្លះ ដែលកើតមាន
ជំងឺកញ្ជ្រិលនេះ ដើម្បីបង្កើនភាពសាុំនៃថ្នាំបង្ការឱ្យកាន់តែមានប្រសិទ្ធិិភាពខ្ពស់៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ channelnewsasia


Tags: health Vietnam battles fatal measles outbreak