CamNews

កីឡាអន្តរជាតិ 

Chelsea ស្វាគមន៍កីឡាករចាស់ Didier Drogba មកចូលក្រុមចាស់វិញ

" អ្នកស៊ុតគ្រាប់បាល់ ដ៏សំខាន់បំផុតរបស់ Chelsea " ឃ្លាមួយនេះត្រូវបាន និយាយឡើងដោយ លោកគ្រូ Jose Mourinho ដើម្បីពណ៌នាកីឡាករ Didier Drogba ដែលបានងាកមក ត្រលប់ចូល លេងអោយក្រុម Chelsea វិញនេះ ។



កាលពីយប់មិញនេះ Didier Drogba បានចុះកុងត្រាថ្មី ជាមួយនិង Chelsea ហើយដែលកុងត្រា នោះមានរយៈពេលមួយឆ្នាំ ។ បើទោះបីជា ស្ថិតក្នុងវ័យ ៣៦ ឆ្នាំហើយកំលាំង រាងខ្សោយជាង មុនបន្តិចបន្តួចមែន តែកីឡាករនេះ នៅតែជាកីឡាករល្អ នៅក្នុងភ្នែក Mourinho ដែលទីបំផុតគ្រូ និងសិស្ស បានត្រលប់មករួបរួម គ្នាវិញបន្ទាប់ពីបែកគ្នា អស់ជាច្រើនឆ្នាំ ។ Drogba ត្រូវបានគេ ដឹងថានឹងមិនក្លាយជា ជំរើសទីមួយក្នុងការប្រកួតឡើយតែ Mourinho សង្ឃឹមថា បទពិសោធន៍ និងអ្វីផ្សេងទៀតដែល Drogba មាននឹងជួយដល់កីឡាករ ក្មេងៗក្នុងការប្រកួតទៅមុខ ។



បើតាមប្រភព ព័ត៌មានបានអោយដឹងថា Didier Drogba នឹងចូលមកលេងនៅ Chelsea ជាមួយ កុងត្រាតែមួយឆ្នាំពិតមែនតែ Mourinho បានអោយជំរើសផ្សេងទៀត ដូចជាការធ្វើជាគ្រូបង្វឹក​ជាដើម ៕ 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star football drogba chelsea jose mourinho