អាមេរិក៖ ថ្មីៗ នេះ មានបុរសម្នាក់ បានបង្កើតដងវាយ Tennis មួយ ដែលមានប្រវែង
១៥ម៉ែត្រ គុណនឹង ៤,៩ម៉ែត្រ នៅក្នុងទីក្រុង New York កាលពីថ្ងៃទី២៨ ខែសីហា
ឆ្នាំ២០១២ ។
យោងតាមបណ្តាញសារពត៌មាន nydailynews បានឱ្យដឹងថា ដងវាយ Tennis យក្សនេះ
ត្រូវបានគេ កត់ត្រាចូលទៅក្នុងសៀវភៅកំណត់ត្រាពិភពលោក នៅក្នុងទីក្រុងNew York
ដែលមានទំហំដ៏មហាសាល នៅលើពិភពលោក និងបានចំណាយរយៈអស់ជាច្រើនខែ
ក្នុងការបង្កើតដងវាយ Tennis នេះឡើង៕
ដោយ៖ វណ្ណៈ
ប្រភព៖ nydailynews