បច្ចេកវិទ្យា ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ដែល ទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ បន្តិចអោយដឹងថា មនុស្សយន្ត ពិជឃាត ឬ Killer Robot នឹងត្រូវលើកយកមកពិភាក្សា នៅក្នុងជំនួបកិច្ចប្រជុំ អង្គការ សហប្រជាជាតិ ក្រៅផ្លូវ ការមួយ នៅឯក្រុង Geneva ប្រទេស Switzerland ។
សាស្រ្តាចារ្យ ជំនាញខាង មនុស្សយន្ត ពីររូប លោក Ronald Arkin និង លោក Noel Sharkey នឹងធ្វើ កិច្ចពិភាក្សារួមមួយ ស្តីអំពីប្រសិទ្ធភាព និងសារសំខាន់ នៃមនុស្សយន្ត ពិជឃាតមួយនេះ ។ គួររំឭក ជំនួបកិច្ចប្រជុំ ស្តីអំពី មនុស្សយន្ត ពិជឃាត នឹងត្រូវធ្វើឡើង ខណៈមានកិច្ចប្រជុំដាច់ដោយឡែក មួយផ្សេងទៀត ក្រោមប្រធានបទ UN Convention on Certain Conventional Weapons (CCW) ដោយនៅក្នុងនោះ របាយការណ៍ នឹងមានការផ្តល់ជូនទៅ CCW អំឡុងពេលមានកិច្ចប្រជុំ នៅក្នុង ខែ វិច្ឆិកា ។ សេចក្តីរាយការណ៍ បញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ស្តីអំពីការលើកឡើង នៃការ ពិភាក្សា ក៏ដូចជា វែកញែក ទាក់ទិនទៅនឹង មនុស្សយន្ត ពិជឃាធ ឬក៏សព្វាវុធប្រល័យ ដ៏សាហាវ ដើរដោយស្វ័យប្រវត្តិ នៅក្នុងកិច្ចប្រជុំ CCW ។
គួររំឭកថា មនុស្សយន្ត ពិជឃាត នាពេលបច្ចុប្បន្នភាពនេះ ពុំទាន់មានវត្តមាន ពិតប្រាកដនោះទេ តែបើតាមការអះអាង អ្នកជំនាញ បច្ចេកវិទ្យា អមជាមួយនឹង ការវិវត្តន៍ បច្ចេកវិទ្យាសម័យទំនើប នោះ មនុស្សយន្ត ពិជឃាត ឬ Killer Robots នឹងត្រូវបានគេនាំយកមក សភាពជាក់ស្តែងៗ និងពិត ៗតាមរយៈការផលិតឡើង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី