ព័ត៌មានអន្តរជាតិ ៖ យោងតាមការ ដកស្រង់ អត្តបទផ្សាយ ដែលទើបតែបានចេញផ្សាយ កាលពី វេលាល្ងាចម្សិលមិញនេះ ដោយគេហទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានគូសបញ្ជាក់អោយដឹង ថានៅឯ សហរដ្ឋអាមេរិក ឯណោះវិញ ជាថ្មីម្តងទៀត នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គ្រោះធម្មជាតិ ព្យុះព្រិលទឹកកក បានគម្រាម និងវាយប្រហារ មកលើប្រទេសនេះ សាជាថ្មីហើយ។
ប្រភពដដែល បន្តអោយដឹងថា កាលពីថ្ងៃព្រហស្បត្តិ៍ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៤ នេះ ទ្វារក្រុង ចូលរដ្ឋធានី វ៉ាស៊ីនតោន ត្រូវ បានបិទ ក៏ដោយសារតែ មានគ្រោះ ព្យុះព្រិល ដ៏ខ្លាំងមួយនេះ ដោយ នៅក្នុងនោះ សំណង់អាគាររដ្ឋាភិបាល សាលារៀន ផ្ទះប្រជាជនរាប់ពាន់ខ្នង និង សំណង់អាគារ ពាណិជ្ជកម្ម ជាច្រើនពាន់ខ្នងផ្សេងទៀត ត្រូវបានបិទទ្វារ ស្របពេលដែលគ្មាន អគ្គីសនី ប្រើប្រាស់ ទន្ទឹមគ្នាដូច្នេះដែរ។
គួររំឭកផងដែរថា វត្តមាន នៃគ្រោះធម្មជាតិ ព្យុះព្រិលទឹកកក វាយប្រហារ សាជាថ្មីម្តងទៀត លើក នេះបើតាមការអោយដឹង ចាប់ផ្តើមមានវត្តមានរបស់ខ្លួន វាយប្រហារ ដោយផ្តើមចេញពី ភាគខាង កើតប្រទេស។ គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ ពោល ទើបតែពេលថ្មីៗនេះ ផ្ទាល់តែ ម្តង វត្តមាននៃគ្រោះចិត្តត្រជាក់មួយនេះ បានផ្តាច់សង្ខារមនុស្ស ជាច្រើននាក់ មកពីទូទាំងប្រទេស មិនត្រឹមតែប៉ុណ្ណោះ បានញ៉ាំងអោយជើងហោះហើរ ក្នុងស្រុក ក៏ដូចជា ក្រៅសុ្រក រាប់ពាន់ជើង ហោះហើរ មកពី គ្រាប់អាកាសយានដ្ឋានធំៗ បង្ខំចិត្តលុប ជើងហោះហើរ របស់ខ្លួនចោល ដោយ សារតែ គ្រោះធម្មជាតិ ដ៏មានឥទ្ធិពល មួយនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ