CamNews

ព័ត៌មានអន្តរជាតិ 

Hot news ៖ នាវេលាមុននេះ​បន្តិច តោកំណាច វាយប្រហារស្រ្តីម្នាក់ស្លាប់ នៅក្នុងដែនជំរកការពារសត្វ

ព័ត៌មានអន្តរជាតិ ៖ ស្រ្តីវ័យ ២៦ ឆ្នាំ ដែលជាអ្នកបំរើការនៅក្នុងដែនជំរកការពារសត្វមួយកន្លែង
ស្ថិតនៅក្នុងរដ្ឋ Carlifornia សហរដ្ឋអាមេរិក ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត
បន្ទាប់ពីមានការវាយប្រហារពីសំណាក់តោកំណាចមួយក្បាល នេះបើតាមការអោយដឹងពីទំព័រ
សារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយនាវេលាមុននេះបន្តិច។

លើសពីនេះទៅទៀត    ប្រភពដដែលបន្ថែមថា  តោកំណាចមួយក្បាលនោះ   វាមានឈ្មោះថា
Cous Cous និងមានទម្ងន់ដល់ទៅ៣៥០ ផោន ស្របពេលដែលវាត្រូវបានបាញ់សម្លាប់ពីភ្នាក់
ងារមានសមត្តកិច្ច គោលបំណងដើម្បីសង្រ្គោះអាយុជីវិតស្រ្តីវ័យ ២៦ ឆ្នាំរូបនោះ។

គួររំឭកផងដែរថា    ទន្ទឹមនឹងមានការកើតហេតុដ៏គួរអោយរន្ធត់មួយនេះ  ក៏មានការជួយអន្តរា
គមន៍ពីសំណាក់អ្នកធ្វើការផ្សេងទៀតផងដែរ តែរាល់ការអន្តរាគមន៍ទាំងនោះ សុទ្ធតែបរាជ័យ
ការតាមដានស៊ើបអង្កេតត្រូវបានធ្វើឡើង ថាតើពិធីការសុវត្តិភាពត្រូវបានគោរពតាមយ៉ាងខ្ជាប់
ខ្ជួនឬក៏យ៉ាងណា?

គួរបញ្ជាក់ផងដែរថា ដែនជំរកការពារសត្វមួយនេះ ត្រូវបានរកឃើញ និងអភិរក្សដោយលោក
Dale Anderson ខណៈពេលដែលលោកក៏ជាអ្នករកឃើញគំរោងProject Survival Cat Haven
in Dunlap ក្នុងដែនជំរកការពារសត្វមួយនេះ ដែលប្រមូលផ្តុំទៅដោយសត្វកម្រនៅក្នុងលោក
រូមមានដូចជា ៖ តោ ខ្លា ខ្លាដំបង និងខ្លារខិនជាដើម៕

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN


Tags: international news strange news unbelievable news pic