CamNews

ព័ត៌មានអន្តរជាតិ 

UNICEF រងការ ថ្កោលទោស និង ខឹងសម្បារ ក្រោយមានករណី ក្រុមឧទ្ទាម ចាប់ជំរិត ក្មេងស្រី សិស្សសាលា ២២៣ នាក់

ព័ត៌មានអន្តរជាតិ ៖   កាលពីថ្ងៃ  អង្គារ  កន្លងផុត  ទៅមួយថ្ងៃ ម្សិលមិញនេះ អង្គការគាំពារកុមារ UNICEF បានបញ្ជាក់អោយដឹងថា ខ្លួនបានរងការ ថ្កោលទោស និង ខឹងសម្បារជាខ្លាំង ក្រោយពី មានករណីក្រុមឧទ្ទាម ចាប់ជំរិត ក្មេងស្រីជាសិស្ស  សាលា ប្រទេស នីហ្សេរីយ៉ា ច្រើនជាង ២២០ នាក់ ដោយនៅក្នុងនោះ  UNICEF បានធ្វើការព្រមាន ទៅដល់បណ្តាក្រុមឧទ្ទាមទាំងនោះ អោយ មានការដោះលែង   ក្រុមក្មេងស្រីទាំងនោះ​  មកវិញ ដោយមិនត្រូវមានរបួសអ្វីទាំងអស់ មកកាន់ សហគមន៍របស់ពួកគេវិញ នេះបើយោងតាម   ការដកស្រង់  អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌ មានបរទេសរដ្ឋចិន ស៊ិនហួរ ។ 

ភ្នាក់ងារ អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ អោយដឹងថា ករណីចាប់ជម្រិត ក្មេងស្រី ៨ នាក់ផ្សេងទៀត នៅពេលក្រោយនេះ បានធ្វើអោយ មានការខឹងសម្បារ និង ជាសុបិន្ត អាក្រក់បំផុត ដល់ពលរដ្ឋ ប្រទេស នីហ្សេរីយ៉ា  ជាពិសេស  ជាសុបិន្តអាក្រក់ ដល់បណ្តាក្មេងស្រី ទាំងអស់ផ្ទាល់តែម្តង បន្ទាប់ពីមានករណី ចាប់ជំរិត ក្មេងស្រី ច្រើនជាង ២០០នាក់កាលពីសប្តាហ៍ កន្លងទៅ ។

គួររំឭកថា ក្មេងស្រីច្រើនជាង ២០០ នាក់ មកពីសហគមន៍ Chibok ភាគខាងជើង ឆៀងខាងកើត ប្រទេស នីហ្សេរីយ៉ា ពោលមកពី រដ្ឋ Borno ត្រូវបានក្រុមឧទ្ទាម ចាប់ជម្រិតយកទៅកាលពីអំឡុង ខែមេសា កន្លងទៅនេះ ខណៈមកទល់   នឹងពេលបច្ចុប្បន្នភាព ថ្ងៃច័ន្ទ ម្សិលមិញនេះ ក្រុមឧទ្ទាម អ៊ីស្លាមជ្រុលនិយម អោយឈ្មោះថា  Boko Haram បានចេញមុខ មកប្រកាសផ្សាយជាផ្លូវការ ថា ពួកគេ នៅពីក្រោយរឿងនេះ ពោលជា អ្នកចាប់ជម្រិត និង បានគម្រាមថា លក់ក្មេងស្រីទាំងនោះ ទៅក្រៅប្រទេស ធ្វើជាទាសករ ។


ជាមួយនឹង និន្នាការចុងក្រោយនេះ UNICEF បានធ្វើការប្រកាសព្រមាន អោយបណ្តាក្រុមឧក្រិដ្ជ ជនទាំងនោះ ដោះលែង​ក្មេងស្រីៗទាំងនោះ ត្រលប់មកវិញ ដោយមិនត្រូវអោយមានរងរបួសនោះ ទេ ខណៈមានការអំពាវនាវ អោយអាជ្ញាធរពាក់ព័ន្ធ មេតា្តចូលរួម ធ្វើសហប្រតិបត្តិការដើម្បីឈាន ទៅដល់ការចាប់ឃាត់ខ្លួន ក្រុមសកម្មប្រយុទ្ធ ជាពួកឧទ្ទាមទាំងនោះ យកមកផ្តន្ទាទោស ទៅតាម ផ្លូវច្បាប់ ៕

- អាន ៖ ក្រុមឧទ្ទាម Boko Haram ប្រកាសជាផ្លូវការ ខ្លួនពិតជាអ្នក ចាប់ជំរិត ក្មេងស្រី ជាសិស្ស សាលា ទាំង ២២៣នាក់

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Viral video Breaking news Nigerian Kinnapped