CamNews

យល់ដឹង 

វិធីព្យាបាលបំបាត់អាការឈឺក្បាលបានភ្លាមៗ

ជំងឺឈឺក្បាល គឺជាប្រភេទជំងឺមួយ ដែលបង្កការរំខានដ៏ចម្បងមួយ នៅពេលអ្នកកំពុងធ្វើការ ឬ
ពេលសម្រាករបស់អ្នក។ ជំងឺនេះ ភាគច្រើនកើតឡើងដោយសារតែ  ការគិតច្រើនពេក  បារម្ភ
ច្រើនពេកធ្វើឱ្យមានអារម្មណ៍តាន់តឹងរហូតដល់អ្នកមានអាការឈឺក្បាល។ មួយវិញទៀត អាច
បង្កមកពី   ការផ្លាស់ប្តូរអាកាសធាតុ ត្រជាក់ខ្លាំងពេក។ តើអ្នកវិធីណា ដើម្បីព្យបាលបំបាត់ជំងឺ
ឈឺក្បាលបានភ្លាមៗ ដែរឬទេ?

ខាងក្រោមនេះ យើងសូមណែនាំអ្នក ឱ្យសាកល្បងវិធីងាយៗ  មួយចំនួន  អាចព្យបាលបំបាត់
អាការឈឺក្បាលបានភ្លាមៗ៕

វិធីទី១៖ សូមយកទឹកក្រូចឆ្មារ មួយកូនចាន លាយជាមួយនឹងទឹកខ្ញីមួយកូនចាន រួចកូរចូលគ្នា
ឱ្យសព្វ បន្ទាប់មក ផឹកវា ជាការស្រេច។

វិធីទី២៖ សូមយកខ្ញីស្ងួត ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង ទឹកក្តៅឧណ្ឌៗ បន្តិច រួចកូរចូល
គ្នាឱ្យសព្វ បន្ទាប់មក លាបវានៅលើថ្ងាស ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ Top 10 Home Remedies


Tags: knowledge Top 3 ways Headache Home Remedies