ព័ត៌មានអន្តរជាតិ ៖ ខណៈបណ្តាមន្ទីរពេទ្យ ក្នុងស្រុកភាគច្រើន មានការលំបាកជាខ្លាំង ក្នុងការតស៊ូ ប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺអាសន្ន រោគ Ebola ងាកក្រឡេកទៅមើលក្រុមមនុស្ស មួយចំនួនដែល កំពុងឆ្លងវីរុសប្រភេទនេះ បានផ្អើលនាំគ្នា រត់ទៅទិញឈាម ពីទីផ្សារងងឹត ពោល ទិញឈាមពីអ្នក ជម្ងឺដែលបានជាសះស្បើយ ពីមេរោគ Ebola តែទោះជាយ៉ាងណា អង្គការសុខភាព ពិភពលោកបាន ចេញសេចក្តីប្រកាស ព្រមាន នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារ ព័តមានបរទេសនាំមុខ ស៊ីអិនអិន ។
គួរបញ្ជាក់ មេរោគ Ebola សម្លាប់មនុស្សយ៉ាងសាហាវ នៅក្នុងទំព័រប្រវត្តិសាស្រ្តមួយនេះ បានសម្លាប់ មនុស្សយ៉ាងហោច ២,៤០០ នាក់ នៅក្នុងបណ្តាប្រទេសមួយចំនួន នៅក្នុងទ្វីបអាហ្វ្រិករួមមានដូចជា ប្រទេស Guinea Liberia និង ប្រទេស Sierra Leone ជាដើម ។ មិន ត្រឹមតែប៉ុណ្ណោះ របាយការណ៍ បន្តបន្ទាប់ មានសេចក្តីរាយការណ៍ អោយដឹងថា មានករណីជាច្រើនផ្សេងៗ ទៀត បានឆ្លង និងត្រូវ បានគេសង្ស័យនៅក្នុងប្រទេស នីហ្ស៊េរីយ៉ា និង សេណេហ្គាល់ ។
ឈាម ពីអ្នករស់រានមានជីវិត ក្រោយឆ្លងរោគ Ebola ដែលត្រូវបានគេស្គាល់ថា សេរ៉ូម Convalesc - ent បានយកទៅធ្វើការ ពិសោធន៍ សេរ៉ូម ក្នុងការព្យាបាល មេរោគនោះ ត្រូវបានគេនិយាយថា វា មាន ប្រសិទ្ធភាពខ្ពស់ ក្នុងការ ប្រយុទ្ធប្រឆាំងទៅនឹងវីរុស សាហាវប្រភេទនេះ ខណៈស្ថិតនៅក្នុងការ តាមដានពិសោធន៍ ពុំទាន់មាន ការអះអាង ដោយអនុម័តជាផ្លូវការ នៅឡើយទេ ថាឈាមទាំងនោះ គឺជា វត្ថុធាតុផ្សំចម្បង ក្នុងការ ផលិតថ្នាំប្រឆាំង Ebola នេះបើតាមការអោយដឹងពី WHO ។
ពុំទាន់ជាក់ច្បាស់នៅឡើយទេ ថាតើ អង់ទីករ មាននៅក្នុងឈាមអ្នក រស់ពីជម្ងឺ Ebola មាននៅក្នុង ប្លាស្មា (plasma) នៃជនរងគ្រោះ ដែលមានឱកាសរស់បន្តទៀតនោះវាអាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការព្យាបាលជម្ងឺដ៏កាចសាហាវប្រភេទនេះ ពោល តម្រូវអោយមានការ សិក្សា ស្រាវជ្រាវ បន្ថែម ទៀត ។
គួរបញ្ជាក់ថា សេរ៉ូម Convalescent ធ្លាប់់ត្រូវបានគេប្រើប្រាស់ ក្នុងការព្យាបាល អ្នកជម្ងឺ រួមមានដូច ជា បុគ្គលិកអង្គការជំនួយ សហរដ្ឋអាមេរិក Rick Sacra ដែលបានសម្រាកព្យាបាលនៅឯ រដ្ឋ Neb - raska សហរដ្ឋអាមេរិក លោកបានទទួលយកការព្យាបាល ដោយបានប្រើប្រាស់ឈាម របស់លោក Kent Brantly បុគ្គលមួយរូប ជនជាតិអាមេរិក ដែលបានរស់រាន ក្រោយឆ្លងមេរោគ Ebola ។ ពួកគេ ទាំងពីរនាក់នេះ បានឆ្លង ជម្ងឺដ៏កាចសាហាវ Ebola នៅពេលដែលចុះទៅជួយបំពេញការងារមនុស្ស ធម៌ជួយជនរងគ្រោះ នៅក្នុងប្រទេស Liberia ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន