CamNews

ជីវិតរស់នៅ 

អ្នកគ្រាន់តែជាមនុស្សទីបី របស់បុរសម្នាក់នោះ?

រឿង"ចាប់ត្រីដៃពីរ" របស់ពួកបុរសៗមួយចំនួន សព្វថ្ងៃនេះវាលែងក្លាយជារឿងចម្លែក
ទៀតហើយ​ ហើយក៏មានមិត្តៗនារីជាច្រើនកំពុងតែធ្លាក់ខ្លួនជាជនរងគ្រោះក្នុងរឿង
ស្នេហាត្រីកោណនេះ។

ដឹងខ្លួនបានឆាប់ថាខ្លួនមិនមែនជាមនុស្សសំខាន់ជាមួយបុរសម្នាក់នោះ វាជារឿងល្អមួយជួយឲអ្នក
គេចផុតពីការឈឺចាប់ទៅថ្ងៃក្រោយ។ ហេតុនេះ បើសិនជាមានអារម្មណ៏សង្ស័យ អ្នកគួរតែធ្វើការ
សង្កេតមើលទៅលើបុរសម្នាក់នោះកាន់តែឆាប់កាន់តែល្អ។

កត្តាខាងក្រោមនេះ គឺបញ្ជាក់ថាគេកំពុងចាប់ត្រីដៃពីរហើយ ៖

គេតែងណាត់ជួបអ្នកនៅកន្លែងសម្ងាត់ៗ
គោលបំណងដែលគេតែងនាំអ្នកទៅកាន់កន្លែងញ៉ាំអាហារ ហាងនៅកន្លែងដែលមានមនុស្សចូលតិច
រឺអង្គុយលេងកន្លែងផ្សេងៗដែលមិនសូវមានមនុស្សឆ្លងកាត់ គឺដើម្បីកុំឲមានអ្នកស្គាល់ចាប់បាន។
ជាងនេះទៅទៀតកម្រទៅជាមួយអ្នកកន្លែងមានមនុស្សច្រើនដូចជា ហាងShopping រោងភាពយន្ត
នៅពេលថ្ងៃណាស់ រាល់ពេលដើរទៅណាជាមួយអ្នកនៅតាមផ្លូវគឺតែងតែពាក់ម៉ាស់​ រឺវែនតាខ្មៅជា
ដើម។

គេតែងតែប្រយ័ត្នប្រយែងជាមួយទូរស័ព្ទ

ទូរស័ព្ទជាផ្នែកមួយសំខាន់សំរាប់គេ ដូច្នេះអ្នកក្មរឃើញគេចេញពីផ្ទះដោយភ្លេចយកទូរស័ព្ទតាម
ខ្លួនណាស់ ហើយគេតែងតែមិនទទួលទូរស័ព្ទនៅមុខអ្នកណាស់។ មួយទៀត ទាក់ទងនឹងទូរស័ព្ទ
របស់គេដែរ អ្នកគួរកត់សំគាល់ថា ច្រើនដងអ្នកបានហៅទូរស័ព្ទទៅគេ គេតែងតែមិនទទួលទូរស័ព្ទ
ភ្លាមទេ ច្រើនតែមួយសន្ទុះក្រោយមកទើបហៅមកអ្នកវិញតាមក្រោយ។ ប្រហែលជាពេលនោះគេ
កំពុងតែនៅជាមួយស្រីផ្សេង ចឹងហើយបានជាគេមិនទទួលទូរស័ព្ទដើម្បីចៀសវាងបញ្ហារញ៉េរញ៉ៃ
កើតឡើង។

អ្នកមិនដែលធ្លាប់ដឹងពីទីកន្លែងរស់នៅរបស់គេ

រឿងគេលាក់បាំងកន្លែងរស់នៅរបស់គេដល់អ្នក វាជាបញ្ហាមួយដែលអ្នកគួរតែកត់សំគាល់។ បើគេ
ពិតជាស្រលាញ់អ្នកដោយស្មោះ​​​ វាគ្មានហេតុផលអ្វីដែលគេលាក់បាំងអ្នកសូម្បីតែកន្លែងរស់នៅ
ឡើយ។ បើសិនជាអ្នកមិនដែលធ្លាប់គេហៅទៅលេងផ្ទះ រឺតែងតែគេចវេះគ្រប់វិធីរាល់ពេលអ្នកសុំ
ទៅស្គាល់ផ្ទះរបស់គេ សូមអ្នកចាំថាវាពិតជាមានរឿងសម្ងាត់អ្វីមួយក្នុងបញ្ហានេះហើយ។

គេតែងតែបាត់ដំណឹងរាល់ពេលថ្ងៃបុណ្យពិសេសៗ

រាល់ថ្ងៃបុណ្យពិសេសៗគេតែងតែយកមូលហេតុរវល់ការងារ រឺត្រូវទៅលេងផ្ទះ អ្នកអាចជឿទៅលើគេ
តែអ្នកត្រូវតែធ្វ់ការតាមដានឲច្បាស់ថា គេនិយាយនោះជាការពិត​រឺភូតកុហស់។​ ដឹងអីនៅថ្ងៃនោះគេ
រវល់នៅជាមួយស្រីផ្សេង? សូម្បីតែទូរស័ព្ទក៏ពិបាកនឹងធ្វើការទាក់ទងដែរ។

អត់ចូលចិត្តថតរូបរួមជាមួយអ្នក

អត់ចូលចិត្តថតរូបជាមួយអ្នក(ជាទូទៅចូលចិត្តឲអ្នកថតរូបឲគេ) ក៏ជាកត្តាមួយបង្ហាញថាអ្នកមិនមែន
ជាមនុស្សតែម្នាក់គត់សំរាប់គេឡើយ។ គេមានអារម្មណ៏ខ្លាចមានអ្នកសំខាន់ផ្សេងទៀតរបស់គេឃើញ
ពេលអ្នកមានរូបថតថតជាមួយគេ ហើយត្រូវអ្នកPost ឡើងក្នុង Facebookអ្នក។

អត់ចូលចិត្តអោយអ្នកខ្ចីរបស់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់គេ

គេតែងតែរកគ្រប់វិធីប្រកែករាល់ពេលអ្នកចង់ខ្ចីរបស់ប្រើប្រាស់ផ្ទាល់ខ្លួនគេ ដូចជាទូរស័ព្ទដៃ Laptop
ជាដើម។ វាគ្មានអ្វីពិបាកយល់ឡើយ គឺគេខ្លាចអ្នកឃើញនូវអ្វីសំងាត់ៗដែលគេលាក់នៅក្នុងនោះដូច
ជារូបថតនារីណាផ្សេងក្រៅពីអ្នកជាដើម។

អ្នកមិនដែលធ្លាប់បានជួបមិត្តភក្តិ រឺគ្រួសារគេឡើយ

អ្នកជឿទេថាអ្នកជាសង្សារតែម្នាក់គត់របស់គេទាំងគេមិនដែលណែនាំអ្នកឲគ្រួសារគេរឺ មិត្តភក្តិគេ
ស្គាល់នោះ? ជួបជាមួយគ្រួសារគេអាចនិយាយថាជាបញ្ហាធំ ប៉ុន្តែណែនាំសង្សារឲមិត្តភក្តិស្គាល់ជា
រឿងដែលគេគួរធ្វើតាំងពីថ្ងៃទើបស្រលាញ់គ្នា។ រឿងនេះមានន័យថាគេគោរព ស្រលាញ់អ្នក នឹងចង់
មានទំនាក់ទំនងយូរអង្វែងជាមួយអ្នក៕

ដោយ៖ nano
ប្រភព៖ zing

 



Tags: You just 'a third' of him? lifestyle