តាមការសិក្សាស្រាវជ្រាវពីមន្ទីរពិសោធន៍មួយ របស់ក្រុមអ្នកស្រាវជា្រវ បានឱ្យដឹង
ថា សារធាតុ ដែលគេយកមកផលិតស្រា អាចជួយការពារកោសិកាភ្នែក មិនបង្កឱ្យ
មានជំងឺឡើងបាយ។ ជាពិសេស បើជាប្រភេទស្រាខ្មៅនោះ គឺរឹតតែសម្បូរដោយសារ
ធាតុ ដែលជួយបណេ្ដញជាតិពុលចេញពីរាងកាយរបស់អ្នក។
ការទទួលទានស្រា ១ថ្ងៃ ត្រឹមតែ១-២កែវ មិនបានបង្កឲ្យមានបញ្ហាដល់សុខភាពនោះ
ទេ ផ្ទុយទៅវិញ វាធ្វើឱ្យអ្នកមានសុខភាពល្អថែមទៀតផង។ ប៉ុន្តែ អ្នកត្រូវចងចាំថា
ការពិសារក្នុងបរិមាណតិចតួច ទើបល្អចំពោះសុខភាព បើអ្នកពិសារច្រើនហួសកំណត់
រហូតស្រវឹងជាញឹកញាប់ពេកនោះ អាចបង្កជាផលប៉ះពាល់មិនល្អដល់សុខភាពរបស់
អ្នកជាមិនខាន៕
ដោយ៖ វណ្ណៈ
ប្រភព៖ telegraph