CamNews

យល់ដឹង 

អត្ថប្រយោជន៍សុខភាពកំពូល ៤យ៉ាង នៃផ្លែស្វាយ

ស្វាយ ជាប្រភេទផ្លែឈើហូបផ្លែ ដែលមានឱជារស ឆ្ងាញពិសា អាចទទួលទានបានទាំងនៅខ្ចី
និង នៅពេលទុំ ឬ អាចទទួលទានជាបង្អែម ក៏បាន។ ផ្លែស្វាយ   មិនត្រឹមតែ  ជាផ្លែឈើសំរាប់
ទទួលប៉ុណ្ណោះទេ ប៉ុន្តែ ផ្លែស្វាយមានអត្ថប្រយោជន៍ជាច្រើនទៀត ចំពោះសុខភាព។

១/ ជួយការពារការកើតជំងឺមហារីក៖ ផ្លែស្វាយមានផ្ទុកនូវ  សារធាតុ antioxidant ជាច្រើន
ដែលជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីកពោះរៀនធំ សុដន់ ក្រពេញប្រូស្តាត និងជំងឺ
មហារីកឈាម។

២/ ជាអាហារកម្លាំង៖ ផ្លែស្វាយពោរពេញ  ទៅដោយវីតាមីន C និង សារធាតុ   caroteniods
ដែលមានតួនាទី ជួយបង្កើនដល់ប្រព័ន្ធភាពស៊ាំ

៣/ បន្ថយសារធាតុខ្លាញ់ និងជួយរំលាយអាហារ៖ ផ្លែស្វាយសម្បូរដោយសារធាតុសរសៃ
វត្ថុធាតុរអិល វីតាមីន C ដែលជាជំនួយក្នុងការរំលាយអាហារ និង កាត់បន្ថយជាតិខ្លាញ់។

៤/ ជម្រះស្បែក និង ធ្វើអោយភ្នែកមានសុខភាពល្អ៖ ផ្លែស្វាយមានផ្ទុកនូវសារធាតុ​ beta
-carotene
carotene និង វីតាមីន C។ អ្នកអាចយកសាច់ស្វាយ យកបិទលើមុខដើម្បីធ្វើឱ្យមុខ
របស់អ្នកស ភ្លឺរលោង និង ជួសជុល  កោសិកាចាស់ៗ។ ជាពិសេស  វាមានផ្ទុកនូវ  វីតាមីន A
អាចជួយថែរក្សាសុខភាព ពីជំងឺខ្វាក់មាន់ និង ជំងឺភ្នែកក្តៅ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ truththeory


Tags: Knowledge amazing-benefits-of-mangoes