សិង្ហបុរី ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានរបស់ប្រទេសនេះ បានអោយ
ដឹងថា មានកុមារីវ័យ ១១ ឆ្នាំ ពិការភ្នែកម្នាក់ បានខិតខំប្រឹងប្រែងផលិតថាសចម្រៀង
ដោយខ្លួនឯង (CD) ក្នុងគោលបំណងរកប្រាក់ ដើម្បីព្យាបាលជម្ងឺរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា ក្មេងស្រីពិការភ្នែកវ័យ ១១ ឆ្នាំរូបនោះមានឈ្មោះថា Adelyn Koh នឹងត្រូវ
បានរកអោយឃើញថា គេខិតខំតាក់តែងនិពន្ធបទចម្រៀង ៤ បទនឹងផលិតជាថាសចម្រៀង (CD)
ដោយសង្ឃឹមថា ពួកវាអាចនឹងជួយរកថវិកា អោយនាងតាមរយៈការលក់ (CD) ទាំងអស់នោះ ។
លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមផងដែរថា គេមានជម្ងឺនេះតាំងពីកំ
ណើតមកម្ល៉េះ ដែលជម្ងឺនេះផ្ទាល់ត្រូវបានស្គាល់ឈ្មោះថា Peter's Anomaly ហើយត្រូវបានរក
អោយឃើញថា វាអាចនឹងកើតមានឡើងតែ ១ ឬ ២ ករណីប៉ុណ្ណោះក្នុងមួយឆ្នាំ។
គួររំឮកផងដែរថា ភ្នែករបស់គេក៏ធ្លាប់បានធ្វើការវះកាត់ដល់ទៅ ៤ ដងរួចមកហើយ តែរាល់ការវះ
កាត់ទាំងអស់នោះសុទ្ធតែបរាជ័យទាំងអស់ ដោយឡែក បើនិយាយពីក្រុមគ្រួសាររបស់នាងវិញ
នាងមានបងប្អូនស្រី ៣ នាក់ ដែលស្រ្តីជាម្តាយមានឈ្មោះថា Mary Koh វ័យ ៣៩ ឆ្នាំ អាជីពជាគ្រូ
បង្រៀន រីឯឪពុកចិត្តខ្មៅរបស់គេវិញបានរត់ចោលគ្រួសារកម្សត់មួយនេះ តាំងពី២ឆ្នាំមុនមកម្ល៉េះ៕
ដោយ ៖ ពិសី
ប្រភព ៖ Yourhealth