CamNews

ព័ត៌មានអន្តរជាតិ 

រន្ធត់ ៖ សំណាងក្នុង ១ម៉ឺនគ្រោះថ្នាក់ ៤០នាក់រស់ ក្នុងបន្ទប់មួយ ក្រោយរលំអាគារ

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្តបទផ្សាយ របស់ទំព័រសារព័ត៌មានបរទេស
អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ បានគូសបញ្ជាក់អោយ
ដឹងថា កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ   មនុស្ស ៤០ នាក់ ត្រូវបានជួយសង្គ្រោះអោយរស់
រានមានជីវិត ពីក្នុងបន្ទប់មួយ ដែលស្ថិតនៅក្នុងបរិវេននៃការបាក់រលំអាគារ រោងចក្រកំពស់ ៨
ជាន់   នៅឯប្រទេស   បង់ក្លាដេស្ស  ខណៈពេលដែលក្រុម ប្រតិបត្តិការ មួយនេះ ត្រូវបានចាក់
ផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍ក្នុងស្រុក។

គួររំឭកផងដែរថា ​ ប្រតិបត្តិការក្រុមជួយសង្គ្រោះមនុស្ស   ៤០  ​នាក់ លើកនេះ ត្រូវបានសាទរ
ដោយប្រជាជនរាប់ពាន់នាក់ ដែលបានប្រមូលផ្តុំនៅកន្លែងកើតហេតុ។  ដោយឡែក មកទល់
នឹងពេលនេះ​ ប្រភពសារព័ត៌មានដដែល  បានបញ្ជាក់បន្ថែមថា ម នុស្ស ២៣០ នាក់ ត្រូវបាន
ស្លាប់បាត់បង់ជីវិត ខណៈរាប់ពាន់នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល។

គួរបញ្ជាក់ផងដែរថា ករណីបាក់រលំអាគាររោងចក្រខាងលើនេះ   បានកើតឡើងនៅទីក្រុងដា
កា ប្រទេសបង់ក្លាដេស្ស កាលពីម្សិលម្ងៃនេះ ពោលគឺថ្ងៃពុធ ទី២៤ ខែមេសា៕

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន


Tags: international news strange news unbelievable news pic