ព័ត៌មានអន្តរជាតិ ៖ ពលរដ្ឋច្រើនជាង ១៤,០០០ នាក់ ត្រូវ បាន ប្រកាសអាសន្ន ព្រមានអោយសម្ងំតែ នៅក្នុងផ្ទះ និងរៀបចំ ក្នុងរត់ជម្លៀសខ្លួន ចេញពីផ្ទះរបស់ពួកគេ នា ភាគ ខាងជើង ប្រទេស អាល្លឺម៉ង់ បន្ទាប់ពីមានករណីផ្ទុះ និងឆាបឆេះ រោងចក្រគីមីមួយកន្លែង នេះបើតាមការ អោយ ដឹង ពីគេហទំព័រ សារព័ត៌មាន ស្កាយ ដែលទើបតែបានចេញផ្សាយ មុននេះបន្តិច ។
ភ្នាក់ងារសារព័ត៌មានក្នុងស្រុក របស់ អាល្លឺម៉ង់ រាយការណ៍អោយដឹងថា ភ្លាមៗនោះ ក៏ មានបទអន្តរា គមន៍ចុះជួយបន្ទាន់ ដោយដាក់ពង្រាយ ក្រុមពន្លត់អគ្គីភ័យដល់ទៅ ៣០០ នាក់នៅឯកន្លែងកើតហេតុ ពោលនៅជិតទីក្រុង Bremen ភាគខាងជើង ប្រទេស ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បុរសម្នាក់ បានរងរបួសធ្ងន់ ក្រោយពីរលាក ភ្លើង ខ្លាំង ។ គួរ បញ្ជាក់ថា ក្រុមមនុស្សរស់នៅតំបន់កើតហេតុ មួយចំនួន បានផ្អើលនាំគ្នា រត់ជម្លៀសខ្លួនទៅរកទីទួល មានសុខសុវត្ថិភាព ..... (នឹងមានការផ្សាយជូនបន្ត នៅពេលទទួលបាន ព័ត៌មាន Update) ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ