CamNews

ព័ត៌មានអន្តរជាតិ 

ម៉ាឡេស៊ី បញ្ជា មិនអោយហោះហើរ Airbus A400 ក្រោយធ្លាក់យន្តហោះ នៅថ្ងៃចុងសប្តាហ៍

ព័ត៌មានអន្តរជាតិ ៖​ ម៉ាឡេស៊ី ចេញបទ   អន្តរាគមន៍ ដោយ   មិនអនុញ្ញាត អោយ​​ មាន ការហោះហើរ យន្តហោះដឹកជញ្ជូនយោធា Airbus A400Mក្រោយពីមានករណីធ្លាក់យន្តហោះស្រដៀងគ្នានេះនៅចុង សប្តាហ៍ កន្លងទៅ នៅក្នុងប្រទេស អេស៉្បាញ នេះ   បើតាមការ  គូសបញ្ជាក់អោយដឹង ពីភ្នាក់ងារសារ ព័ត៌មានរដ្ឋ Bernama នៅថ្ងៃច័ន្ទ ដើមសប្តាហ៍ ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា កងកម្លាំងទ័ពអាកាស ម៉ាឡេស៊ី ( The Royal Malaysian Air Force ) បានទទួល យន្តហោះ A400M មួយ   គ្រឿងដំបូង ក្នុង  ចំណោម ៤ គ្រឿង អំឡុងខែ​ មីនា ឆ្នាំ ២០១៥ នេះ ។ ខណៈម៉ាឡេស៊ី គឹជាប្រទេស អតិថិជនទី ១ ដែលយន្តហោះ A400M មានការនាំចេញ ពីទឹកដីផលិតដើមរបស់ខ្លួន នេះបើតាមការអោយដឹង ពី Airbus ។ គួរបញ្ជាក់ថា ថ្ងៃសៅរ៍ ចុងសប្តាហ៍ កន្លងទៅនេះ យន្តហោះ  Airbus A400M បានធ្លាក់   និង ផ្ទុះឆេះ នៅ  ក្រៅ  ក្រុង Seville   ដោយបាន សម្លាប់ សមាជិក សហសេវិក ៤ នាក់ ស្របពេលដែល ចលករ  នៃ គ្រោះថ្នាក់លើកនេះ បានបណ្តាល អោយចក្រភពអង់គ្លេស និង អាល្លឺម៉ង បញ្ជា មិនអោយមានការ  ហោះ ហើរ នូវយន្តហោះស្រដៀងគ្នា នេះផងដែរ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news World news Unt news Hot news Malaysia