CamNews

ជីវិត និងការងារ 

សឹងតែកើតរោគចិត្ត ព្រោះទើបតែដឹងថា សា្វមីដែលបានស្លាប់ជាឪពុក បង្កើត

ប្លែកៗ ៖  បើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេស ​ ដែលបានចេញផ្សាយកាល
ពីពេល កន្លងទៅបានបញ្ជាក់អោយដឹងថា​ មានរឿងដ៏ហួសចិត្តមួយបានកើតឡើង  ខណៈពេល
ដែលមានស្រ្តី  មិនដឹងសាវតារច្រឡំរៀបការជាមួយនឹងឪពុកបង្កើត រងវិប្បដិសារីយ៉ាងធ្ងន់ធ្ងរ ។

គួរបញ្ជាក់ផងដែរថា  ស្ត្រីរូបនោះក៏ត្រូវបានបញ្ជាក់អត្តសញ្ញាណផងដែរ  ពោលគឺ មានឈ្មោះថា
Valerie Spruill  វ័យ ៦០ ឆ្នាំ គឺជាពលរដ្ឋរស់នៅទីក្រុង  Doylestown  រដ្ឋ  Ohio  សហរដ្ឋអាមេរិក
ទើបតែបានដឹងថា ស្វាមីរបស់ខ្លួន គឺលោក​ Percy ដែលបានចែកឋានជាង ១០ ឆ្នាំមកហើយនេះ
គឺជាឪពុកបង្កើតរបស់ខ្លួន។

លើសពីនេះទៅទៀត  របាយការណ៍ដដែល បានបន្ថែមអោយដឹងផងដែរថា  អាថ៌កំបាំង​គ្រួសារ​
ដែល​នាំ​ឲ្យ​ អ្នក​ស្រី​ភ្ជាប់​ចំណង​ស្នេហា​ជាមួយ​ឪពុក​បង្កើត​ឯង​នោះ​គឺ​ព្រោះ​តែ​អ្នក​ស្រី Valerie ត្រូវ
​បាន​ម្ដាយ​បោះបង់​តាំង​ពី​វ័យ​  ៣​ ខែអោយ​ទៅ​រស់នៅ​ជាមួយ​ជីដូន ជីតា ស្របពេលម្ដាយ  របស់​
នាង​ឈ្មោះ Christian គឺ​ជា​ស្រី​មេអំបៅ​រាត្រី​ ដែល​បាន​បង្កើត​កូន​ចៅ​ជាមួយ​លោក  Percy តាំង​ពី​
ពួក​គេ​នៅ​ជា​យុវវ័យ​ឈាម​រាវ​អាយុ ​១៥​ ឆ្នាំមកម្ល៉េះ។ គ្មាន​អ្នក​ណា​ដឹង​ថា​គូ​ស្នេហ៍​យុវវ័យ​នេះ​បាន
​បង្កើត​កូន​ចោល​ប៉ុន្មាន​ នាក់​ទេ ប៉ុន្តែ​អ្នក​ស្រី វ៉ាឡឺរី ជា​កូន​ សង្ស័យ​ថា​គាត់​អាច​មាន​បង​ប្អូន​បង្កើត​
៦​នាក់​ផ្សេង​ទៀត។

អ្នកស្រី  Valerie មិន​ស្គាល់​មុខ​ម្ដាយ​របស់​ខ្លួន​រ ហូត​ទាល់តែ​ថ្ងៃ​គាត់​ចែក​ឋាន​នៅ​ ឆ្នាំ​ ១៩៨៤ ។
ក្រោយ​មក Valerie ក៏​បាន​ជួប​លោក Percy មាន​មុខ​របរ​ជា​អ្នក​បើក​ឡាន​ធំ  និង​ អ្នក​ស៊ីញ៉ូ​ឡាន
​ ដោយ​មិន​ដឹង​ថា​បុរស​រូប​នោះ​ជា​ឪពុក​របស់​ខ្លួន​ទេ មិនបានប៉ុន្មាន អំឡុងខែកុម្ភៈ នៅ​ឆ្នាំ​១៩៩៨
លោក Percy ក៏​បាន​ស្លាប់​ដោយ​ជំងឺ​ក្នុង​វ័យ ​៦០ ​ឆ្នាំ។ អ្នក​ជិត​ខាង​របស់​អ្នក​ស្រី ក៏​ចាប់​ផ្ដើម​ខ្សឹប​
ខ្សៀវ​គ្នា​ពី​ទំនាក់​ទំនង​មិន​ប្រក្រតី​នេះ ដែលបានបញ្ជាក់ថា ពួកគេគឺជាឪពុកកូននឹងគ្នា ។ ទីបំផុត
​ការ​ពិនិត្យ​  DNA  ក៏​បាន​បញ្ជាក់​ថា អ្នក​ស្រី Valerie​ និង​ស្វាមី  Percy  ពិត​ជា​ឪពុក​នឹង​កូន​នឹង​គ្នា
​មែន។​ បច្ចុប្បន្ន​ស្ត្រី​កម្សត់​នេះ​​កំពុង​ធ្វើ​ការ​ព្យាបាល​ផ្នែក​សតិ អារម្មណ៍​ផង​ដែរ៕

ដោយ ៖​ ពិសី
ប្រភព ៖ huffingtonpost


Tags: international news strange entertainment