ម្រះព្រៅ គឺជាប្រភេទជីម្យ៉ាង ដែលមានក្លិនក្រអូបភាគច្រើនត្រូវបានគេយកមកប្រើប្រាស់ធ្វើជា
គ្រឿងផ្សំ ចំណិនអាហារ។ ប៉ុន្តែ ម្រះព្រៅ ក៏ជារុក្ខជាតិម្យ៉ាង ដែលគេយកមក ប្រើប្រាស់ធ្វើជា
ឱសថដ៏ពូកែស័ក្តិសិទ្ធិផងដែរសំរាប់សុខភាព។ ស្លឹកនិងផ្កាម្រះព្រៅ មានផ្ទុកនូវសារធាតុចិញ្ចឹម
ជាច្រើន ដែលអាច ជួយការពារប្រឆាំងនឹងជំងឺ និងជួយឱ្យរាងកាយមានសុខភាពល្អ។
ម្រះព្រៅមានកម្រិតសារធាតុខ្លាញ់តិច សម្បូរទៅដោយសារធាតុការពារប្រតិកម្មអុកស៊ីការពារ
នឹងការឆេះរលាកនិងប្រឆំាងនឹងការវេត្រាណូ។ លើសពីនេះទៀត វាមានផ្ទុកនូវវីតាមីនជាច្រើន
ប្រភេទដូចជា៖ វីតាមីន A C K និងសារធាតុ manganese ទង់ដែក កាល់ស្យូមដែក magnesium
និង omega-3 fats។ សារធាតុទាំងអស់នេះគឺជាវត្ថុធាតុផ្សំ ដ៏ល្អបំផុត ក្នុងការថែទាំ រាងកាយឱ្យ
មានសុខភាពល្អ។
ព្យាបាលជំងឺផ្តាសាយ៖ ស្លឹកម្រះព្រៅ អាចប្រើសំរាប់ ព្យាបាលជំងឺគ្រុនផ្តាសាយ និង ជំងឺផ្តា
សាយ ធម្មតា បានយ៉ាងមានប្រសិទ្ធិភាព។
វិធីព្យាបាល៖ សូមយកស្លឹកម្រះព្រៅស្រស់៣ ទៅ៤ស្លឹក មកទំពារក្នុងមាត់ ដើម្បីព្យាបាលជំងឺ
គ្រុន ផ្តាសាយនិង ជំងឺផ្តាសាយ ឱ្យបានធូរស្បើយ។ ក្នុងរដូវភ្លៀងធ្លាក់ នៅពេលមានជំងឺគ្រុន
ចាញ់ និង ជំងឺគ្រុនឈាម។ សូមយកស្លឹកម្រះព្រៅ ដាក់ដាំទឹកឱ្យពុះ រួចផឹកទឹកនេះព្រោះថាទឹក
ម្រះព្រៅនេះ នឹងជួយថែរក្សាឱ្យរាងកាយរបស់អ្នកឱ្យមានសុខភាព និងសុវត្ថិភាពល្អជៀងឆ្ងាយ
ពីជំងឺទាំងនេះបាន។
មួយវិញទៀត នៅពេលដែលអ្នកជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរ សូមយក ស្លឹកម្រះព្រៅស្ងោរ ជានឹង
ម្ស៉ៅ រុក្ខជាតិ cardamom បន្ទាប់មកផឹកទឹកនេះឱ្យបាន ៣ដងក្នុង១ថ្ងៃផឹកម្តង ១ថ្ងៃ។ ជាពិសេស
ទឹក ម្រះព្រៅនេះក៏អាចព្យាបាលបន្ថយកម្តៅក្នុងខ្លួនឱ្យធ្លាក់ចុះមកនៅទាបបានផងដែរ។
សូមបញ្ជាក់ថា៖ ម្ស៉ៅរុក្ខជាតិ cardamom អាចរកទិញបាន នៅតាមទីផ្សារទំនើប។
ព្យាបាលជំងឺក្អក៖ ម្រះព្រៅ គឺជាគ្រឿងផ្សំដ៏សំខាន់មួយ សំរាប់ធ្វើជាទឹកសេរ៉ូក្អក និង ថ្នាំក្អក។
ប៉ុន្តែ ជំនួសដោយ ការទិញថ្នាំក្អកទាំងនោះ អ្នកអាចប្រើប្រាស់វិធីងាយៗ មួយចំនួននៅផ្ទះបាន
ដោយខ្លួន ឯង ដើម្បីព្យាបាលជំងឺក្អកនេះ ឱ្យបានជាសះស្បើយបាន។
វីធីព្យាបាល៖ សូមយកស្លឹកម្រះព្រៅ៨ស្លឹក និងគ្រាប់ខ្ទឹមស ៥ក្លែបដាក់ដំាទឹកទុករយៈ១០នាទី
អ្នកអាចបន្ថែមអំបិលបន្តិច ដើម្បីឱ្យមានរសជាតិ ងាយស្រួលផឹក។ បន្ទាប់មកទុកវាឱ្យត្រជាក់
រួចផឹក ដើម្បីព្យាបាលជំងឺក្អក របស់អ្នកឱ្យបានធូរស្បើយ។ លើសពីនេះទឹកម្រះព្រៅ និងខ្ទឹមស
ក៏អាច ព្យាបាលជឺងឺមួយចំនួនទៀតបានដែរ ដូចជា៖ ជំងឺហឺត និងជំងឺរលាកទងស្ងួត៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ medicalnewstoday