CamNews

យល់ដឹង 

យល់ដឹង៖ ស្រោមអនាម័យ

ការរួមភេទគឺជាអ្វីមួយដែលមនុស្សមិនអាចអត់បាន វាគឺជាការបន្តពូជរបស់រាល់អង្គមានជីវិតលើ
លោកនេះ ហើយក៏ជាការផ្ដល់ជូននូវការសប្បាយម្យាងផងដែរ។

មនុស្សជាច្រើនជាង ៩៨ ភាគរយលើពិភពលោកបានចាត់ទុកសិចគឺជាការសប្បាយខណៈដែល
វាបានបង្កអោយមានភាពច្របូកច្របល់ជាច្រើនក្នុងអំឡុងឆ្នាំ ១៩៨០ និងក្រោយៗមក ដែលការ
រួមសិចបានបង្កអោយមានជំងឺដ៏កាចសាហាវ គឺជំងឺអេដស៍។

ជាមួយគ្នានឹងការរាលដាលនៃមេរោគអេដស៍ ដ៏សាហាវ កំណើននៃការកកើតនៃមនុស្សលោក
ក៏បានចោទជាបញ្ហាមួយផងដែរ ទើបបណ្ដាលអោយគេផលិតនូវផលិតផលមួយដែលអាចការ
ពារ បានទាំង ការចម្លងមេរោគ អេដស៍ និងការពន្យាកំណើត នោះគឺ ស្រោមអនាម័យ។ មកដល់
សព្វថ្ងៃនេះ ស្រោមអនាម័យ ត្រូវបានគេ បន្ទាន់សម័យកាល ពីមួយទៅមួយដែលនាំអោយមាន
ភាពងាយស្រួលក្នុងការប្រើប្រាស់ តែចង់ដឹងទេថាតើសោមអនាម័យត្រូវបានគេធ្វើដោយរបៀប
ណា? ចង់ដឹងក្រលេកមើល វីដេអូខាងក្រោមនេះបន្តិចទៅមើល៕

ដោយ៖ ផានិត 


Tags: condom lifestyle